header ads

Sponsor

រិទ្ធី

សម្រាប់រយៈពេល​៩​ខែ ក្នុងឆ្នាំ​២០១៨​ នេះ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ​​មាន​ចំនួន​១ ៦១០ ២៦៩​នាក់ មានការ​កើនឡើង ៦.៥៦​ភាគរយ ធៀប​នឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ​២០១៧ ដែលមាន​ចំនួនតែ ១ ៥១១ ០១៩​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១ ១៩៥ ៤៤០​នាក់ និង​អន្តរជាតិ​មាន​ចំនួន ៤១៤ ៨២៩​នាក់​។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។

លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថាភ្ញៀវទេសចរ​បរទេសសំខាន់មាន​១០​ប្រទេស ដែល​ក្នុងនោះ​ភ្ញៀវទេសចរជនជាតិ​ចិន​នាំមុខគេ មាន​ចំនួន ១៣០ ៦៤៤​នាក់ (កើន​៣៨.៥៤​%) ​តាម​ពីក្រោយ​ដោយ​ភ្ញៀវទេសចរ​វៀតណាម ចំនួន២៨.៧៨៧​នាក់ (កើន​៩.៣៦%)​។

ក្រៅពីនេះ​មាន​ភ្ញៀវទេសច​អង់គ្លេស រុស្ស៊ី បារាំង អូស្ត្រាលី អាម៉េរិក ថៃ អាល្លឺម៉ង់ ម៉ាឡេស៊ី  ដែលភាគច្រើនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់​។​

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរ​ណ៍ ដែលបានចេញផ្សាយ​កាលពីដើម​ខែកញ្ញា បានឱ្យដឹងថា៖ ក្នុង   ​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួនជាង ១ លាន​នាក់ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ដែល​កើន ៧២,៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០១៧​។​

គួររំលឹកថា ឯកឧត្តម ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា៖ ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​យ៉ាងហោចណាស់ ១.៧ លាន​នាក់​នៅក្នុង​ឆ្នាំ២០១៨ ហើយ​កើន​ឡើងដល់ ២.៥ លាន​នាក់​ ក្នុង​ឆ្នាំ ២០២០ ខាងមុខ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post