header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ បុរសម្នាក់ ខណៈមិនស្រួលខ្លួនបានទៅកន្លែងម៉ាស្សាកោសជប់ ដោយមានលុយ ៣០០ដុល្លារ ជាងពេលឲ្យនារីម៉ាស្សាធ្វើសរសៃរួចរាល់ចេញមកវិញ ដកកាបូបមើលលុយសុទ្ធតែលុយដុល្លារខ្មោច​ ទើបរត់ទៅប្តឹងសមត្ថកិច្ច​ឲ្យជួយអន្តរាគមន៍ ។

ហេតុការណ៍​នេះបានកើតឡងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅហាងម៉ាស្សាកោសជប់មួយកន្លែង​ តាមបណ្តោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

ជនងគ្រោះសុំមិនបញ្ចេញឈ្មោះ​ ស្នាក់នៅសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ បានបាត់លុយចំនួន៣០០ដុល្លារ ដោយបានមកវិញ ចំនួន៣០០ដុល្លារដែរ ប៉ុន្តែជាលុយសែនខ្មោច ។

តាមជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់បានចូលទៅឲ្យនារីម៉ាស្សាខាងលើ ធ្វើសរសៃដើម្បីឲ្យស្រួលខ្លួន ក្នុងតម្លៃ​១០.០០០រៀល​ ។ ពេលនោះនារីខាងលើបានឲ្យរូបគាត់ដោះសំលៀកបំពាក់ចេញ ហើយយកទៅទុកនៅលើទូក្បែរមាត់ទ្វារ​រួចនាងបានឲ្យរួបគាត់ដេកផ្កាប់មុខដើម្បីធ្វើសរសៃ ។

ជនរងគ្រោះបានបន្តទៀតថា​ ពេលធ្វើសរសៃរួច រូបគាត់ក៏ដកលុយឲ្យថ្លៃម៉ាស្សាហើយចេញមកវិញ ។

ក្រោយមក ក៏ដកលុយទិញទឹកផឹក ស្រាប់តែមើលលុយសុទ្ធតែលុយសែនខ្មោច ទើបដឹងថា ក្រុមនារីទាំងនោះបានបន្លំយកលុយអស់ ទើបរត់ទៅប្តឹងនគរបាលរដ្ឋបាលបឹងកក់ទី២ដើម្បីអន្តរាគមន៍ ។ ក្រោយពីលូចលុយបាត់ហើយក្រុមទាំងនោះបាននាំគ្នាបិទទ្វារគេចខ្លួនបាត់អស់ ។

បើតាមការបញ្ជាក់ពីអ្នកជិតខាងទីតាំងខាងលើ តែងតែធ្វើសកម្មភាពបែបនេះ ជាញឹកញាប់ហើយគេចខ្លួ​នពីរទៅបីថ្ងៃទើបមកវិញ តែសមត្ថកិច្ចនៅតែមិនអាចបង្ក្រាបក្រុមទាំងនោះបាន ។

មហាជនចាំមើលលើកនេះ តើសមត្ថកិច្ច នឹងមានចំណាត់ការយ៉ាងណាចំពោះទីតាំងខាងលើនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post