header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ដាក់វេណប្រចាំការដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ និង សហការជាមួយក្រុមហ៊ុន ស៊ិន​ ទ្រី ប្រចាំខណ្ឌដូនពេញ ចុះប្រមូលសំរាម នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃនេះ ឲ្យបានស្អាត១០០%។

កម្លាំងចុះប្រមូលសំរាមរួមមាន ចំនួន៥១នាក់ រថយន្តស៊ីនទ្រី ចំនួន៣គ្រឿង ម៉ូតូអនាម័យខណ្ឌចំនួន៤គ្រឿង និងរថយន្តខណ្ឌ ចំនួន៤គ្រឿង បែងបែកជា៣ក្រុម ដោយធ្វើការប្រមូលសំរាមគ្រប់ផ្លូវទាំងអស់ ក្នុងខណ្ឌដូនពេញ។

*ការងារប្រចាំការដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន លោកអភិបាល បានបែងចែក កម្លាំងជា៦គោលដៅធំៗ រួមមាន៖ សាលាខណ្ឌដូនពេញ-វត្តស្រះចក-គល់ស្ពានជ្រោយចង្វារ- រមណីរដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ-មុខព្រះបរមរាជវាំង និងសួនច្បារមុខវត្តបទុមវតី សរុបអ្នកប្រចាំការចំនួន៤៧នាក់។

*ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថា មានសភាពល្អប្រសើរមានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ជាង៨០% បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅលេងស្រុកកំណើត និងទីកំសាន្តនានា ភោជនីយដ្ឋាន ទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏បានបិទទ្វារប្រមាណជា៨០% ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post