header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ រថយន្តម៉ាក HYUNDIA (V.1) ដឹកដំឡូងមីមួយគ្រឿង បោះពួយយ៉ាងលឿនចុះចំណោទក្រឡាប់លើផ្លូវជាតិលេខ៧ ជះដំឡូងមីនោះសង្កត់ទៅម៉ូតូ ១គ្រឿង បង្កឲ្យរបួសមនុស្ស២នាក់ កាលពីវេលាម៉ោង៦៖២០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បម្រុងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វេរភាគីដូង៧ដើម។

យោងតាមប្រភពព័ត៌មានដែលទទួលបានកន្លែងកើតហេតុ បានដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (HYUNDIA) (V.1) ពណ៌​ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ​3A-6337 បើកបរពីទិសខាលិចទៅទិសខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ​(ផ្លូវចុះចំណោទ) បណ្ដាលឲ្យក្រឡាប់ ហើយជះដំឡូងមីទៅសង្កត់លើម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅនោះតែម្ដង។ ហើយអ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ ក្រោយពេលកើតហេតុរត់គេចចេញពីកន្លែងកើតហេតុបាត់។​

ចំពោះអ្នកបើកបរម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-8476 មានឈ្មោះ សេង ដាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) បានឌុបប្រពន្ធឈ្មោះ ភុន សេងហ៊ាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល) រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ (មិនមានពាក់មួកសុវត្ថិភាពទេ)។​

បច្ចុប្បន្ន វត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post