Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្តកិច្ចនាយកដ្ឋានប្រឆាំងភាវរៈកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ចាប់ខ្លួនបានមេក្លោងម្នាក់ទៀតពាក់ពន្ធទៅ និង មនុស្សប្រុសស្រី៨នាក់ ដែលមានអតីតភិក្ខុសង្ឃ១អង្គផងនោះ ជាមួយនិងអាវុធធ្វើសង្គ្រាមចំនួន២៨ដើម ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២ ខែតុលា។

ជនសង្ស័យរូបនោះឈ្មោះ ក្រូច ពេលចាប់ខ្លួនសមត្តកិច្ចបានដកហូតអាវុធអាកា កាំភ្លើងខ្លី គ្រាប់បែក និងឧបករណ៍យោធាជាមួយចំនួនទៀត។

ជនសង្ស័យកំពុងត្រូវបា នាំមកកាន់នាយកដ្ឋាននគរបាលប្រឆាំងភារៈកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីសាកសួរមុនពេលបញ្ជូនមកតុលាការ។

យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ចំនួន៨ នាក់ ក្នុងនោះមានម្នាក់អតីតៈជាសង្ឍ រួមទាំងអាវុធអាកា២៨ដើម កាលពីព្រឹកថ្ងៃទី៣០ កញ្ញា ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំងភាវរៈកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង ចោទប្រកាន់ជាផ្លូវការណ៍ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនពួកគេជាបន្តបន្ទាប់ ដែលខ្លះឃាត់ខ្លួននៅភ្នំពេញ និងខ្លះទៀតដឹងខ្លួនរត់ធ្លាក់ដល់ខេត្តឆ្ងាយៗ។ ឥឡូវពួកគេបានមកជួបជុំគ្នាហើយនៅក្នុងពន្ធនាគារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor