header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំពិធីសូត្រមន្តរាប់បាត្រ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលអញ្ជើញចូលរួមលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោកប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត លោកប្រធាន អនុប្រធានស្រុកប្រតិបត្តិទាំងបួន លោកប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកទាំងបួន និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែរប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាល ។

ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត  មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។ ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post