អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត លោក ទុំ សារាវុធ អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ឌី វិជ្ជា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត បាននាំយកបច្ច័យនិងគ្រឿងបរិក្ខាររបស់ លោក ឌី វិជ្ជា ព្រមទាំងសហការីដើម្បីចូលរួមរំលែកមរណ:ទុក្ខគ្រួសារសពប្អូនប្រុស សៅ ប៉ាលី សមាជិកសហភាពសហពន្ធ័យុវជនកម្ពុជា ស្ថិតនៅភូមិទូលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រពភបានអោយដឹងដែរថា សពប្អូនប្រុស សៅ បាលី ដែលបានស្លាប់នោះបណ្ដាលមកពីខ្យល់គ នៅល្ងាចថ្ងៃច័ន្ទ ទើបដឹងនិងប្រទះឃើញសពស្លាប់ នៅព្រឹកថ្ងៃអង្គារ ស្លាប់ក្នុងបន្ទប់ទឹកដោយគ្មានអ្នកណាដឹង។

លោក តូច ប៉ូលីវា ក៏បាននាំយកបច្ច័យនិងគ្រឿងបរិក្ខារចំនួន របស់ លោក ឌី វិជ្ជា ព្រមទាំងសហការីដើម្បីចូលរួមរំលែកមរណ:ទុក្ខគ្រួសារសព ថវិកាសរុរចំនួន ៣,000,000រៀល និង គ្រឿងបរិក្ខារមួយចំនួនទៀតផងដែរ ៕ ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor