header ads

Sponsor

រិទ្ធី

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានឱ្យដឹងថានៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញទស្សនាមជ្ឈមណ្ឌលសម្អាតទឹកលូ (Ariake Water Reclamation Center) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថាមជ្ឈមណ្ឌល់ដ៏ធំដែលបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបបំផុតនេះ គឺចម្រោះទឹកកខ្វក់ទាំងឡាយដែលប្រើប្រាស់នៅតាមផ្ទះ កម្ចាត់មេរោគគ្រប់យ៉ាង ហើយធ្វើឱ្យក្លាយជាទឹកស្អាតសម្រាប់យកមកប្រើប្រាស់ប្រចាំថ្ងៃឡើងវិញរបស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ។ មជ្ឈមណ្ឌលក៏កំពុងមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ប្រទេសកម្ពុជាយើងដើម្បីកាត់បន្ថយលើហានិភ័យនៃសុខភាពរបស់ប្រជាជនកម្ពុជា។

បន្ទាប់មកទៀត សម្តេចតេជោ បានអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា (Yokohama Port Cargo Center (Y-CC) ក្នុងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ប្រទេសជប៉ុនក៏កំពុងចូលរួមជួយរៀបចំការ អភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុផងដែរ។

សម្រាប់អាហារថ្ងៃត្រង់ សម្តេចតេជោ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា។

កម្មវិធីសម្រាប់រសៀលថ្ងៃនេះ នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ នៃទីក្រុងយូកូហាម៉ា ពីលើអគារ Landmark Tower កម្ពស់ ២០០ម៉ែត្រ នៃសណ្ឋាគារឡែនម៉ាក ក្នុងទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ ទីក្រុងយ៉ូកូហាម៉ាដែលមានផ្ទៃក្រឡាប្រមាណ ៤៣៥.២៩គីឡូម៉ែត្រការ៉េ ដែលសព្វថ្ងៃនេះគឺកំពុងរីកលូតលាស់យ៉ាងលឿនដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៣.៧៣ លាននាក់។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post