header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង​ ដោយជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង​ ម៉ាក Lexus RX300 ក្នុងល្បឿនយ៉ាងលឿន​ រេចង្កូតបុករះរថយន្ត និងម៉ូតូ រុញទៅបុកផ្ទប់ជញ្ជាំងផ្សារទំនើបមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​នាំគ្នាជួយដេញចាប់ជនជាតិចិននោះ​ ប្រគល់អោយសមត្ថកិច្ច។

គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​នៅវេលាម៉ោង​ជិត៦ល្ងាច​ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្សារទំនើប តូសឺគ័រស៊ូ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿង​ ម៉ាក LEXUS RX300 ពណ៌ខ្មៅ (មិនចាំស្លាកលេខ​) បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនយ៉ាងលឿន​ លុះដល់ចំណុចកើតហេតុ​ខាងលើ​ ស្រាប់តែរេចង្កូតទៅបុករះរថយន្ត CAMARY ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2Y-3825 និងម៉ូតូ TODAY មួយគ្រឿង​ទៀត​ (មិនចាំស្លាកលេខ​) ហើយរុញទៅបុកបង្គោលស្លាកប៉ាណូឈ្មោះផ្សារទំនើប តូសឺគ័រស៊ូ បោកផ្ទប់ជាប់និងថ្មរបងផ្សារទំនើបខាងលើ បណ្ដាលឲ្យរថយន្ត​ខ្ទេចយ៉ាងដំណំ​ទាំង២គ្រឿង តែពិតជាសំណាង ដែលមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ភ្លាមនោះបុរសជនជាតិចិន ដែលជាអ្នកបើករថយន្តបង្ក​ បានចុះពីលើរថយន្ត​ បម្រុងរត់គេចខ្លួន​ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នា​ ស្រែកអោយជួយដេញចាប់បានមកវិញ ប្រគល់អោយសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្ន​អ្នកបើកបរ​រថយន្ត​ហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរង់ចាំធ្វើការដោះស្រាយ​ សំណងលើការខូចខាត​ ទៅកាន់ភាគី​ម្ចាស់រថយន្ត​រងគ្រោះនិងម៉ូតូនិង​ម្ចាស់ផ្សារទំនើប​ ដែលខូចខាតទាំងប៉ុន្មាននោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post