header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៨ ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុនដែល​ជា​អ្នក​គាំទ្រ​អតីតគណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែលអញ្ជើញទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល មេគង្គ -ជប៉ុន លើកទី១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក ហៃ​ វណ្ណា​ ប្រធានចលនាសង្គ្រោះជាតិ​​នៅ​ប្រទេស​ជប៉ុន បានអះអាង​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​មាន​ប្រមាណ​ជិត១ពាន់​នាក់។ លោក​ប្រាប់ពីគោលបំណងនៃ​បាតុកម្ម​ពេល​នេះ គឺ​ទាមទារ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា ប្រកាស​មិន​ទទួល​ស្គាល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ និង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ។

គួររំលឹកថា នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ជប៉ុន សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ចំអក​ដោយ​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​បក្សប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច​ជា​ថ្មី​ទៀត ដោយ​សម្តេច​អះអាង​ថា ជា​ទម្លាប់​ចំនួន​អ្នក​ចូលរួមធ្វើ​បាតុកម្ម​គឺមានតែ១០ភាគ​រយ​ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​មក​គាំទ្រ​សម្តេចទេ។​

សូមបញ្ជាក់ថា សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post