អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ វេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ត្រីពន្ធនាគារសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ កំពុងតែឡោមពទ្ធ័ទីតាំងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យថា មានអ្នកទោសស្រីម្នាក់ ដែលកំពុងតែសម្ងំលាក់ខ្លួន ។

ប្រភពបានរាយការណ៍ថា កម្លាំងមន្ត្រីពន្ធនាគារ២នាក់ បានបញ្ជូនអ្នកទោសឈ្មោះ វ៉ាន់ ស្រីរ័ត្ន ជាប់ចោទពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន ចេញពីគុកព្រៃស យកមកពិនិត្យផ្ទៃពោះនៅឯមន្ទីរពេទ្យជប៉ុន ហើយអ្នកទោសរូបនេះ បានលេងល្បិចថា ឈឹពោះ បានសុំចូលបន្ទប់ទឹក ហើយបានលួចរត់គេចខ្លួនបាត់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor