(ភ្នំពេញ)៖បទចម្រៀងបែបមនោសញ្ចេតនាស្នេហា ចាក់ដោតអារម្មណ៍យុវវ័យរបស់ផលិតកម្មហ្សូន ដកស្រង់ចេញពីសាច់រឿងពិតដែលសហការផលិតជាមួយ BN Production នោះចេញជាវីដេអូ ជាផ្លូវការហើយ នៅមុននេះបន្តិច គឺបទ« អ្នកណាកែចិត្តបង?» និពន្ធទំនុកច្រៀង: សូរ រ:បូរី សម្រួលតន្រ្តី: អិុច សំណាង និងដឹកនាំសំដែងដោយ: អ៊ន់ សុភារ៉ូ ។
ក្នុងវីដេអូបទនេះដែរ រួមសំដែងដោយតារាល្បីៗដូចជា លោក ណាខុន កញ្ញា ទីពី កញ្ញា គីម ស៊ីវឡាម ដោយកាលពីចេញពីដំបូងរហូតមកដល់ពេលនេះ បទចម្រៀង «អ្នកណាកែចិត្តបង» មានអ្នកចូលទស្សនា រហូតដល់ទៅជិត ២០លានដង នៅលើបណ្ដាញសង្គម You Tube។
ប្រិយមិត្តចង់ដឹងថាមានសាច់រឿងល្អ យ៉ាងណា ជក់ចិត្តដិតអារម្មណ៍ដល់កម្រិតណានោះនោះ សូមទស្សនា និងបញ្ចេញមតិទាំងអស់គ្នា៕