header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ករណីព្រះសង្ឃឆាន់នៅក្នុងមុងនេះ មិនមែនជាលើកទី១នោះទេសម្រាប់ខេត្តកំពង់ស្ពឺដែលព្រះសង្ឃត្រូវបង្ខំចិត្តឆាន់ចង្ហាន់នៅក្នុងមុងព្រោះតែកត្តានានាជាច្រើនដូចជាវត្តខ្លះទប់ទល់ជាមួយនឹងសត្វរុយដែលហើរចេញពីទ្រុងមាន់ដែលនៅក្បែរចំណែកវត្តមួយនេះវិញគឺការពារសត្វរុយដែលហើរចេញពីគំនរសំរាមដែលនៅក្បែរអារាមនេះប្រហែល១០០ម៉ែត្រប៉ុណ្ណោះ ហើយបើទោះបីមានការរាយការណ៍យ៉ាងណាក៏ដោយក៏មិនមានលទ្ធិផលទាល់តែសោះ។

វត្តដែលកំពុងយាយីដោយសត្វរុយនេះត្រូវបានស្គាល់ថាវត្តសុវណ្ណគីរីហៅកំប៉ូតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមនក្រុងច្បារមនខេត្ត កំពង់ស្ពឺ។

បើតាមប្រជាពុទ្ឋបរិស័ទដែលនាំយកចង្ហាន់ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនេះបានអោយដឹងថា"ខែរដូវនេះជារដូវបុណ្យភ្ជុំដូច្នេះហើយទើបមិនថាអ្នកនៅជិតឬក៏ឆ្ងាយនោះទេតែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្តម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានទៅកាន់លោកខាងមុខ"។ តែអ្វីដែលជាការរំខាននោះគឺសត្វរុយដែលហើរចេញពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះមើលទៅគួរអោយព្រឺក្បាលខ្លាំងណាស់។

ដូច្នេះហើយទើបគណកម្មការវត្តព្រមទាំងពុទ្ឋបរិស័ចំណុះជើងវត្តសម្រេចគ្នាថាមានតែងដេរមុងអោយធំហើយយកមកចងគ្របពីលើនោះទេទើបព្រះសង្ឃអាចឆាន់ចង្ហាន់បានដោយគ្មានការរំខានពីសត្វរុយ។ម្យ៉ាងការធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃ ម៉្យាងខែនេះនៅមានភ្លៀងខ្លាចមូសខាំ នាំឲ្យកើតជម្ងឺគ្រុនឈាមជាដើម។

លោកតាអាចារ្យម្នាក់ឈ្មោះគង់ សេង អាយុ៨៥ឆ្នាំ បានមានប្រសាសន៍ អោយដឹងថាវត្តកំប៉ូតនេះមានព្រះសង្ឃគង់ជាង១១អង្គហើយបច្ចុប្បន្នអំឡុងពេលតាំងចូលវស្សាគឺមានតិចតួចនោះទេទើបតែដល់ពេលដាក់បិណ្ឌ (បុណ្យភ្ជុំ) រហូតមកដល់នេះណាមួយភ្លៀងផងទើបសត្វរុយហើរមកកាន់តែច្រើនបែបនេះ ដែលសត្វរុយទាំងនេះត្រូវបានដឹងថាហើរចេញមកពីគំនរសំរាមដែលនៅក្បែរនោះ។

លោកតាគណកម្មា អាចារ្យវត្តព្រះសង្ឃ ព្រមទាំងពុទ្ឋបរិស័ទចំណុះជើងវត្តបានធ្វើការសំណូមពរដល់លោកឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងទប់ស្កាត់ផងដើម្បីអោយអ្នកទៅធ្វើបុណ្យបានស្ងប់អារម្មមណ៍រឿងសត្វរុយនេះ ដោយការដាក់មុងអោយព្រះសង្ឃឆាន់ចង្ហាន់នេះ ក៏ព្រោះតែកាត់បន្ថយមានអ្នកនៅចាំបក់ថែមទៀតផង។ កន្លងមករយៈពេលជាច្រើនឆ្នាំមកហើយវត្តនេះរងគ្រោះដោយសារតែសត្វរុយវាយលុក មកទំលើម្ហូបអារហារជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post