header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនធម្មតា តែដោយសារតែផ្អៀងរ៉ឺម៉កម្ខាង ក៏ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យ​សង្កត់យាយៗ រងរបួសធ្ងន់ស្រាល ៥នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នា​ ជួយ​លាបប្រេងខ្យល់ សង្គ្រោះបឋមសិន​ និងរាយការណ៍ប្រាប់សមត្ថកិច្ច​បានដឹងផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង០៨:២០នាទីព្រឹក ថ្ងៃអង្គារ៍​ ទី០២ ខែតុលា​ ឆ្នាំ​២០១៨នេះ នៅត្រង់ចំណុចហាងលក់ស៊ុប និងសាច់អាំង យីហោ ស្វាយមាស តាមបណ្ដោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ៣២ ឃុំតាអុង​ ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូសណ្ដោងរ៉ឺម៉កបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដឹកយាយ៥នាក់ ធ្វើដំណើរត្រលប់មកពីវត្តវិញ លុះមកដល់កន្លែងកើតហេតុរ៉ឺម៉កក៏ផ្អៀងម្ខាង ហើយក៏ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យ​សង្កត់លើយាយៗ រងរបួសធ្ងន់ស្រាល៥នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរស់នៅជិតកន្លែង និងអ្នកធ្វើដំណើរនាំគ្នា​ចេញមកជួយគ្រា ជួយលើក និង​លាបប្រេងខ្យល់ សង្គ្រោះបឋមសិន​ និងរាយការណ៍ប្រាប់សមត្ថកិច្ច​បានដឹងផងដែរ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះមក​កន្លែងកើតហេតុ​ ចំណែកយាយៗដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post