header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្តកំពត បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបណ្តាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត សូមជឿជាក់ និងបន្តយកចិត្តទុកដាក់បង្កើនការអនុវត្តភារកិច្ចនានា តាមយន្តការដឹកនាំរបស់រដ្ឋបាលខេត្ត ដើម្បីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខេត្ត និងឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក៏ដូចជា រួមធ្វើឲ្យកាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងថែមទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំសាលាខេត្ត លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ការកសាងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាកិច្ចការសំខាន់ និងការឆ្លើយតបជាទិសដៅ អទិភាពរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦នេះ ដែលផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ក្រោយពេលប្រទេសយើងបានដើរឆ្លងដំណាក់កាល នយោយបាយ សន្តិសុខដោយជោគជ័យរួចមក។

លោកបន្ដថា បើទោះបីកន្លងមក ដំណើរការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈគ្រប់ផ្នែក គ្រប់ថ្នាក់របស់អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ ទទួលបានលទ្ធផលល្អ ដែលជាបទពិសោធន៍សម្រាប់យើងទាំងអស់គ្នាក្ដី ប៉ុន្ដែបញ្ហាប្រឈមនៅតែកើតមានមិនចេះចប់ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមដោយភាពជឿជាក់ និងឈរលើស្មារតីម្ចាស់ការ យកចិត្តទុកដាក់តាមជំនាញរាងៗខ្លួន គឺរួមគ្នាដោះស្រាយ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និងសូមអនុវត្តតាមយន្តការដឹកនាំរបស់រដ្ឋបាលខេត្ត ដើម្បីជំរុញភាពរីកចម្រើនរបស់ខេត្ត ព្រោះឆ្នាំ២០១៩ខាងមុខនេះ អ្នកវិនិយោគគ្រប់ប្រភេទនឹងមកកាន់ខេត្តកំពត។

នៅក្នុងឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្ត បានក្រើនរំឭកដល់មន្ត្រីពាក់ពាក់ព័ន្ធ នឹងវិស័យការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត វិស័យកសិកម្ម វិស័យដីធ្លី និងសំណង់ ការងាររៀបចំសណ្ដាប់ធ្នាប់ ខ្សែបណ្ដាញអគ្គិសនីយ៍ និងខ្សែកាបតាមបង្គោលដងផ្លូវដែលមានភាពរញេរញ៉ៃ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អប្រសើថែមទៀត ពិសេសដើម្បីឲ្យមានសោភ័ណភាព និងអនាម័យទាំងក្នុងក្រុងកំពត និងបណ្ដាស្រុកផងដែរ។

ជាងនេះទៅទៀត ដើម្បីឲ្យប្រសិទ្ធភាពការងារមានផ្លែផ្កាជាវិជ្ជមាន លោកបានស្នើឲ្យអាជ្ញាធរ និងមន្រ្ដីគ្រប់ជាន់ថ្នាក់ពាក់ព័ន្ធ ត្រូវលុបបំបាត់ទាំងស្រុង នូវចំណុចអសកម្មនាពេលកន្លងមក ឲ្យបានទាំងស្រុង ចាប់ពីពេលនេះតទៅ។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក៏ត្រូវបន្តការផ្ដល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post