header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម មើលស្លាកសញ្ញាចរាចរណ៍ និងចូលរួមគោពរស្លាកសញ្ញាទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះចរាចរណ៍ ដោយកត្តាមនុស្ស។

ជាក់ស្ដែង តាមបណ្ដោយមហាវិថីកម្ពុជាក្រោម នៅចំណុចស្តុប វិថីសុកហុក កែងនឹង​មហាវិថីកម្ពុជាក្រោម (ស្តុបថ្មដា) គឺបងប្អូនធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីផ្សារធំថ្មី មិនអាចបត់ឆ្វេងបានឡើយ ដោយអនុញ្ញាតអោយធ្វើដំណើរទៅមុខត្រង់ និងបត់ស្ដាំបាន។ ប៉ុន្ដែបើបងប្អូនប្រជាពលរដ្ឋធ្វើតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីស្ដុបណានជីង អនុញ្ញាត អោយធ្វើដំណើរបានធម្មតា អាចបត់ឆ្វេង និងស្ដាំបាន។

ពាក់ព័ន្ធបញ្ហានេះ លោក ហ័ន វិបុល អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យ​ដឹងថា នៅចំណុចស្តុបភោជនីយដ្ឋានថ្មដានេះ គឺខាងជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍ នៅចំណុចនេះ បានរយៈពេញជិត៣ខែ មកហើយ តាំងពីដើមខែសីហា ឆ្នាំ២០១៨ ហាមអ្នកធ្វើដំណើរ​តាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីផ្សារធំថ្មី មិនអាចបត់ឆ្វេង បានឡើយ ដោយអនុញ្ញាតឲ្យ​ធ្វើដំណើរទៅមុខត្រង់ និងបត់ស្ដាំបាន។

ជាចុងក្រោយអាជ្ញាធរ សូមអំពាវនាវ ដល់អ្នកធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចូលរួមគោរពច្បាប់ចរាចរណ៍ គោរព ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post