header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ៣នាក់ បាន​ធ្វើសកម្មភាពលួចម៉ូតូកង់បី អូសចេញបាន​ ម្ចាស់ឃើញទាន់ ដេញចាប់បានម្នាក់ ២នាក់ទៀតរត់គេចខ្លួនបាត់។ ដោយករណីលួចនេះ កើតឡើង​កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ វ៉ា ហ៊ីមុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកម្ចាស់ម៉ូតូកង់បី ឈ្មោះ នាង អូន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

ម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា នៅពេល​កើតហេតុ គាត់​ក្រោកពីដំណេក ចេញមកក្រៅ ស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់ កំពុងអូស​កង់បីគាត់ចេញ ឃើញដូច្នោះគាត់រត់ដេញតាមប្រតាយប្រតប់គ្នា ធ្វើឲ្យ​ជនសង្ស័យ២នាក់ រត់រួចបាត់ រីឯម្នាក់ទៀតទៅ​ដេកសម្ងំ​លាក់ខ្លួនក្រោមរថយន្តគេ រួចក៏ចាប់ប្រគល់ឲ្យទៅនគរបាលប៉ុស្តិ៍កាកាប១ ដើម្បីសាកសួរ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍កាកាប១ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញបន្តតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post