header ads

Sponsor

រិទ្ធី

កាលពីព្រឹកថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ានបូក​​លើក​ទី​៥​ លើ​ប្រធាន​បទ​ "​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កសាងភាព​​រឹងមាំ​" ប្រព្រឹត្តឡើងនៅ​សណ្ឋាគារ​ Shangri_La ប្រទេស​សិង្ហបុរី​។ យោងតាមហ្វេសប៊ុកផ្លូវការរបស់         សម្តេចពិជ័យសេនា។

បន្ទាប់ពីកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា “8Th Beijing Xiangshan Forum” នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ WEI FENGHE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ”វេទិកា Xiangshan ប៉េកាំង” លើកទី៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ ការកសាងសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូ សន្តិសុខថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ ឈ្នះឈ្នះ និងផ្តោតលើការពិភាក្សា ផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រងសន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយចំនួនទៀត

សូមបញ្ជាក់ថា វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំយោធា និងក្រសួង ស្ថាប័នការពារជាតិ ជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញ បញ្ញាវ័ន្តល្បីៗផងដែរ។

អ្នកនាំពាក្យរូបនេះបន្តថា៖ សម្តេច ទៀ បាញ់ នឹងថ្លែងសុន្ទរកថាមួយចំនួននៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ ស្តីពី ចក្ខុវិស័យ និងការសម្រេចបាន កិច្ចសហប្រតិបត្តិការ សន្តិសុខ លើសមុទ្រ ព្រមទាំងបូកសរុប ពីការចូលរួមកិច្ចប្រជុំ និងទស្សនកិច្ច នៅប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា សម្តេច ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី១២​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើក​ទី​ ៥​ (​ 12th ASEAN Defence Ministers Meeting and 5th ASEAN Defence Ministers Meeting-Plus )(12th ADMM, 5th ADMM-Plus) ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៨-២០​ ខែ​តុលា​ ឆ្នាំ​ ២០១៨​ ប្រព្រឹត្តឡើងនៅ​ប្រទេស​សិង្ហបុរី​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post