header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើប Lexus ៥៧០ មួយគ្រឿង បើកបរដោយបុរសម្នាក់ ស្បែកជើងជាប់​ហ្គែរច្រឡំជាន់ បណ្ដាឲ្យរថយន្ត​រេចង្កូតទៅ​បុករបង​ផ្ទះប្រជាពលរដ្ឋ ខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបបុកចូលផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌបញស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីអ្នកបើកបររថយន្តបង្កបានបាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តម៉ាក Lexus ៥៧០ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីអង់តែងទួលគោក ហើយបត់ចូលផ្លូវវត្តមុនីរង្ស៊ី មកដល់ចំណុចកើតហេតុ ស្បែកជើតរបស់​គាត់ជាប់ហ្គែរ រួចគាត់ច្រឡំ​ជាន់ ធ្វើឲ្យរថយន្តស្ទុះទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ​រងការខូតខាតរថយន្តមួយកាត់មុខ តែសំណាងមិនបណ្ដាលឲ្យមនុស្សណា​រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ចំណុ​ចកន្លែងកើតហេតុ ហើយភាគីរថយន្ត និងម្ចាស់ផ្ទះ ក៏បានចរចាសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post