header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន៥ដេប៉ូ និងស្ថានីយ៍ក្នុងខេត្តស្វាយរៀង បានរកឃើញស្ថានីយ៍ប្រេងឥន្ទនៈ២កន្លែង លក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព ចំណែក៣កន្លែងទៀត គ្រប់លីត្រ និងបរិមាណល្អ។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានអោយដឹងថា ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូនិងស្ថានីយ៍ប្រេងក្នុងខេត្ត ចំនួន៥កន្លែង រកឃើញថា ខ្លះត្រឹមត្រូវ ឯខ្លះទៀតពុំទាន់បានត្រឹមត្រូវ ទៅតាមស្តង់ដារទេ (៣ស្ថានីយ៍ត្រឹមត្រូវ ឯ២ស្ថានីយ៍មិនត្រឹមត្រូវ)។

លោកបានបន្តទៀតថា ក្រុមការងារមន្ត្រីកាំកុងត្រូល បានណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារ។ ចំពោះដេប៉ូ និងស្ថានីយ៍មួយចំនួន ដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពវិញ។

លោកបានបញ្ជាក់ថា «ពេលនេះយើងនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយ៍ដែលលក់មិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ គឺទុកឱកាសឲ្យម្ចាស់ទាំងនោះកែខ្លួនរៀបចំឲ្យមានភាពត្រឹមត្រូវ តាមលក្ខណ: បច្ចេកទេសស្តង់ដារឡើងវិញ។ តែបើសិនជាមានការលក់មិនគ្រប់លីត្រលើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខ និងបិទដេប៉ូ ឬស្ថានីយ៍ នឹងដកអាជ្ញាប័ណ្ណទៅតាមនិតិវិធី»។

បើតាមមន្ត្រីជំនាញ បានបង្ហើបឲ្យដឹងថា ការលក់មិនគ្រប់លីត្រពីតាមបណ្តាស្ថានីយ៍ ឬដេប៉ូ មានហេតុផលពីរ៖ 
ទី១- អាចថៅកែប្រេង លួចរង្វាល់លីត្រពីកុងទ័រតែម្តង 

ទី២- អាចបុគ្គលិកលក់ប្រចាំការ បំភ័ន្តភ្នែក លើកុងទ័រតែម្តង

ឯចំណុចដែលថា គ្មានគុណភាព គឺគេអាចយកប្រេងទាំងនោះ ទៅលាយជាមួយសារធាតុផ្សេងៗ ដូចជា ប្រេងសាំងលាយប្រេងកាត និងប្រេងសាំងលាយ ជីអុយរ៉េ ជាដើម -ល-៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post