
(ស្វាយរៀង)៖ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានចូលរួមអមដំណើរដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន កំពុងរស់នៅក្នុងតំបន់ផ្ទះ ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

ដែរជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ថ្លែងសំណេះសំណាលជាមួយអតីតយុទ្ធជននេះផងដែរ ឯកឧត្ដម បានកោតសសើរបងប្អូនទាំងអស់គ្នា ដែលបានខិត
ខំដាំដំណាំចិញ្ចឹមសត្វនៅតាមលំនៅដ្ឋានរបស់ខ្លួនធ្វើឲ្យជីវភាពមានការរីកចម្រើនជាងមុន។
ឯកឧត្ដមក៏បានបន្តទៀតថា បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅទីនេះ បានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅគ្មានថ្ងៃបំភ្លេចបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ដីផ្តល់ផ្ទះជូនពួកគាត់ ធ្វើឲ្យជីវភាពរបស់ពួកគាត់ដែលពីមុនមានការខ្វះខាតឥឡូវបានធូរស្រាលមួយកំរិត និងសូមអរគុណ សម្តេច ដែលតែងតែឲ្យលោកទេសរដ្ឋមន្ដ្រី ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលាផងដែរ ៕ដោយ៖ភក្ដី
