header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារសារព័ត៌មាន Cam Post បានចូលរួមជាមួយលោកចៅអធិការវត្តទួលអស់លោក ដែលស្ថិតនៅក្នុងខណ្ឌប្ញស្សីកែវ បានដឹកនាំព្រះសង្ឃជាច្រើនអង្គ យកអំណោយ និងថវិកាមួយចំននួ ចុះចែកជូនដល់លោកតាធាក់ស៊ីក្លូ ចំនួន១៣០នាក់ ដែលស្ថិតនៅផ្លូវ ២១៧ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចុះចែកអំណោយនេះ ក៏មានការចូលរួមសហការពីអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាលោកចៅសង្កាត់អូប្ញស្សីទី៣ និងលោកមេប៉ុស្ដិ៍នគរបាលអូរប្ញស្សីទី៣ផងដែរ ។

តាមការបញ្ជាក់ពីលោកចៅអធិការវត្តទួលអស់លោក ព្រះនាមថេន សុខ នៅ ហៅ ព្រះអង្គ វណ្ណា ការចុះចែកអំណោយនេះ ជាការចែករំលែក ក៏ដូចជាជួយសម្រួលដល់ជីវភាព ការរស់នៅរបស់លោកតាប្រកបរបរធាក់ស៊ីក្លូផង ។ ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា អំណោយទាំងអស់នេះ គឺបានមកពីពុទ្ធបរិស័ទចំណុះជើងវត្ត និងបច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គ ព្រមទាំងព្រះសង្យ ដែលគង់នៅក្នុងវត្តទាំងមូល ។

ដោយសង្កេតឃើញថា លោកតាធាក់ ស៊ីក្លូ ក៏មានអារម្មណ៍សប្បាយរីករាយ ដែលទទួលបានអំណោយដល់ថ្លៃថ្លាពីព្រះអង្គហើយ ក៏បានជូនពរដល់ព្រះសង្យគ្រប់អង្គ ក៏ដូចលោកចៅអធិការវត្តទួលអស់លោក ឲ្យជួបប្រទះតែសេចក្ដីសុខគ្រប់ៗអង្គផងដែរ ។

ជាចុងក្រោយ លោកចៅអធិការវត្ត គឺព្រះអង្គ ថេន សុខនៅ ហៅព្រះអង្គវណ្ណា ក៏បានមានសង្ឃដីកាផ្ដាំផ្ញើដល់លោកតាធាក់ស៊ីក្លូទាំងអស់ ឲ្យចេះថែក្សាសុខភាព និងប្រកបមុខរបរ និងធ្វើដំណើរតាមផ្លូវឲ្យបានសេចក្ដីសុខសប្បាយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post