header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) កំពុងមានបញ្ហារបួសសរសៃជើង ក្រោយបង្ហាញខ្លួនក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) នាពេលកន្លងទៅ ហើយរបួសនេះតម្រូវឱ្យរូបគេសម្រាកព្យាបាល និងវះកាត់បានត្រឹមត្រូវ ទើបអាចចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមបានឡើងវិញ។

របួសសរសៃជើងនេះ គឺកើតឡើងទៅលើរូបខ្លួនអំឡុងក្រោយជួយឲ្យក្រសួងការពារជាតិ ឈ្នះណាហ្គាវើល ដោយលទ្ធផល ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗ។ ប៉ុន្តែរបួសនេះមិនសូវជាធ្ងន់ពេក តែក្រោយមករូបគេបានហ្វឹកហាត់ក្នុងក្រុមក៏បត់ជង្គង់ធ្ងន់ធ្ងរតែម្តង។

កីឡាករ អ៊ុំ សេរីរ័ត្ន បាន​បញ្ជាក់​ថា «ខ្ញុំបានវះកាត់របួសនេះរួចរាល់ហើយ ដោយជោគជ័យនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាល​ពី​ពេល​ថ្មីៗ។ តែ​ពេទ្យគេប្រាប់ថា ខ្ញុំត្រូវសម្រាកព្យាបាលរយៈពេលយូមួយគឺចន្លោះពី៨ទៅ៩ខែ ដូចរបួសរបស់ ច្រឹង ពលរដ្ឋ និង ភួង សុខសាណា ផងដែរ។ ខ្ញុំនឹងខំសម្រាកតាមវេជ្ជបញ្ជា ដើម្បីឱ្យឆាប់ជាសះស្បើយអាចចូលលេងនៅជើងទី២រដូវកាលឆ្នាំ២០១៩ខាងមុខ»

របួសនេះបានធ្វើឱ្យប៉ះពាល់កៅអីរបស់កីឡាករ អ៊ុំ សេរីរ័ត្ន ក្នុងក្រុមជម្រើសជាតិនាពេលខាងមុខដែលត្រៀមប្រកួតប្រចាំពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018។ រូបគេបានតាំងចិត្តថែរក្សាសុខភាពដើម្បីឱ្យបានជាសះស្បើយបានលឿន។ រូបគេត្រូវបានក្លិបដាក់ក្នុងអ្នកចាំទីដៃទី២ បន្ទាប់ពីបងប្រុសបង្កើតរបស់ខ្លួនគឺ អ៊ុំ វិចិត្រ ជាប់ឈ្មោះជាអ្នកចាំទីដៃទី១៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post