header ads

Sponsor

រិទ្ធី

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដីក្នុងមូលដ្ឋានបន្តធ្វើអំពើល្អ បម្រើសេវាសាធារណៈ ដោយស្មោះត្រង់ បន្តការអភិវឌ្ឍមូលដ្ឋាន ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ម្យ៉ាងទៀតត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។​

ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ដង្ហែរបុណ្យកឋិនទាន ចូលវត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណ និងគោរពដឹងគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​យ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រកាលពីចុងខែកក្កដា កន្លងទៅ។

នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន រូបនេះបានបញ្ជាក់ថា ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិ និងជាគណបក្ស មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យធំៗ ជាបន្តទៀត។​ ការអភិវឌ្ឍលើគ្រប់វិស័យ ផ្លូវថ្នល់ សំណង់ធំៗ ស្ពានអាកាស ប្រព័ន្ធធារាសាស្រ្ត ស្ពាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post