header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មីងពូ និងក្មួយ បានផឹកស៊ី​ជុំគ្នា លុះ​ពេលដល់ស្រវឹងក្មួយនិយាយ​ដៀមដាមមាក់ងាយ ក៏ផ្ទុះហិង្សាវាយតបគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិរំដួល  សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនបង្កដែលត្រូវជាក្មួយឈ្មោះ យ៉ែម ច័ន្ទតារា ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានគរបាលមិនស្គាល់អង្គភាព រស់នៅភូមិកើតហេតុខាងលើ។

ជនរងគ្រោះ ដែលត្រូវជាម្តាយមីងឈ្មោះ សឿង ចំរើន អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរធ្វើការរោងចក្រ រស់នៅភូមិស្នោខាងត្បូង  សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និងអ្នករងរបួស២នាក់ទៀត នៅមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងឡើយ ជនបង្កបានផឹកស៊ីជាមួយមីងពូ និងមានគ្នាទាំងអស់៣នាក់ ផឹកស៊ីស្រាសនៅមុខផ្ទះហើយ ក្មួយប្រសារ បាននិយាយដៀមដាមមាក់ងាយទៅលើពូមី​ង បណ្ដាលឲ្យមីងពូខឹងក៏ទាញដំបងមកវាយ​ចំក្បាល បណ្ដាលឱ្យបែកចេញឈាម ចំណែកខាងក្មួយវិញក៏បានយកពិលឆក់ និងទួវីសមកវាយ​តបតវិញ និងបាន​ឆក់បណ្ដាលឱ្យម្ដាយមីងម្នាក់ បានសន្លប់ស្ដូកស្ដឹង រងរបួសចំចិញ្ចើមខាងលើពពកប៉ុនមេជើង ពេលនោះអ៊ុំ​ប្រុសសាច់ថ្លៃចូលទៅប្រតាយប្រតប់ ត្រូវក្មួយដាល់ចំភ្នែកខាងឆ្វេង ហើមជាំខៀវ ភ្លាមៗនោះក៏មានក្មួយម្នាក់ បានដឹកអ្នករងបួសធ្ងន់ទាំង​២នាក់ ទៅកាន់មន្ទីរពេទ្យផងដែរ ចំណែកអ៊ុំ​ប្រុសហើមភ្នែកមិនបានទៅពេទ្យទេ ហើយហេតុការណ៍នេះ ក៏បង្កការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាង ក៏ដូចជាសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍ ព្រមទាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំ ហើយពេលសមត្ថកិច្ចទៅដល់ខាងក្មួយបានចូលដេកក្នុងផ្ទះ ពេលនោះសមត្ថកិច្ចបាននិយាយលួងលោមឲ្យចេញមក។ មួយសន្ទុះក្រោយមកបានចេញពីក្នុងផ្ទះមកខាងក្រៅ ក៏ឃើញមានបែកក្បាលស្នាមរបួសធ្ងន់ធ្ងរ រួចបានឲ្យទៅពេទ្យទាំងអស់គ្នា។

ក្រោយមកសមត្ថកិច្ចក៏នាំជនបង្កឡើងឡានដឹកទៅមន្ទីរពេទ្យ និងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post