header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តបន្ទាយមានជ័យ សហការជាមួយយោធាយោធភូមិភាគទី៥ ដឹកនាំដោយលោក ជា ផល្លឺ បានសហការបង្ក្រាប ហើយក៏ត្រូវដោះលែង​រថយន្តដឹកឈើធ្នង់​មួយគឿង ដែលមានផ្ទុកឈើប្រមាណ៦ទៅ៧ម៉ែត្រគូប យ៉ាងតក់ក្រហល់បំផុត បន្ទាប់ពី​កងរាជអាវុធហត្ថ ក៏ដូចអភិបាលរងខេត្ត​ បានចេញមុខអន្តរាគមន៍ ដោយសំអាងថា ឈើទាំងនេះ គឺព្រះសង្ឃគង់នៅវត្តហ្លួង ស្រុកមង្គលបុរី ទិញ និងដឹកយកទៅ​ធ្វើសាលាឆាន់នោះទេ ។

ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តបន្ទាយមានជ័យ រាយការណ៍ឲ្យដឹងថា ការចាប់រថយន្តដឹកឈើ​ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចនឹងមុខខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្តង ខណៈកំពុងធ្វើដំណើរលោតឆ័ត្រ ទិសដៅពីជើងមកត្បូង មកដល់មុខខណ្ឌរដ្ឋបាលព្រៃឈើ ។

បើតាមភ្នាក់ងាររបស់យើង ឈើទាំងនេះ គឺឈ្មួញដឹកតាមរថយន្តកូរ៉េ ត្រូវបានលោក អ៊ុំ មេត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីកងរាជអាវុធហត្ថ ជួយអន្តរាគមន៍ឲ្យដោះលែង បន្ទាប់ពីខាងរដ្ឋបាលព្រៃឈើ​ សហការជាមួយខាងយោធាយោធភូមិភាគទី៥ ចាប់បានមួយដង្ហើមចង្រិតនោះ ។

មន្ត្រីរដ្ឋបាលព្រៃឈើ​ បាននិយាយថា ខណៈឃាត់រថយន្ត និងឈើ ដែលមានចំណុះប្រហែល៦ទៅ៧ម៉ែត្រគូបនេះរួចហើយ ក៏បានសួរនាំអំពីរឿងលិខិតស្នាម​ដឹកឈើ​ពីសំណាក់ក្រុមអ្នកដឹកឈើទាំងនោះ ហើយត្រូវគេឆ្លើយថា លិខិតសុំអនុញ្ញាត​ គឺបានដាក់ទៅផ្នែកពាក់ព័ន្ធផងដែរ ប៉ុន្តែ​មិនទាន់មាន​ការបោះត្រាស៊ីញ៉េនៅឡើយទេ ដោយសារតែដាក់លិខិតសុំ ចំថ្ងៃឈប់សម្រាក គ្មាននរណាគេធ្វើការ។ ម្ល៉ោះហើយ មានតែលោតឆ័ត្រដឹកឈើ​ជាមុនសិន ចាំរត់ច្បាប់តាមក្រោយ ទើបវាទាន់សភាពការណ៍ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post