header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹក​តារាសម្តែងមួយគ្រឿង បើកលឿនប្រញាប់ទៅថតកុន បាន​ជ្រុលទៅបុកម៉ូតូមួយគ្រឿង​ពីក្រោយ បណ្ដាលឲ្យ​ប្តី-ប្រពន្ធ២នាក់ ដួលបោកនឹងថ្នល់​ របួសយ៉ាងដំណំ ស្របពេលនោះ​ក៏មាន​ម៉ូតូកង់បីមួយគ្រឿង ចាប់​ហ្វ្រាំងមិនទាន់ ក៏​ជ្រុលទៅបុកគូទរថយន្តពីក្រោយ​ បណ្តាលឲ្យខ្ទេចរួចកង់មុខ តែអ្នកជិះពុំរងរបួសឡើយ​។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧  ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ​ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-7548 ជិះគ្នា២នាក់ប្តី-ប្រពន្ធ ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចខាងលើ បានបើកភ្លើងស៊ីញ៉ូឆ្វេង ហើយប្រពន្ធអង្គុយពីក្រោយ ក៏លើកដៃចាំសញ្ញាទៀត តែមិនទាន់បានបត់ផង ត្រូវបានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3471 ដឹកតារាថតកុន ប្រុសស្រី បើកស្របទិសគ្នា លឿនជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលរងរបួស២នាក់ដំណំ ម៉ូតូខ្ទេចរួញកំណាត់ក្រោយ ហើយស្របពេលនោះ ស្រាប់តែម៉ូតូកង់បីមួយគ្រឿង បើកពីកើតទៅលិចស្របទិសដែរ ជ្រុលទៅបុកគូទរថយន្តបន្ថែមទៀត បណ្តាលឲ្យរថយន្តកំពិតគូទក្រោយ ម៉ូតូកង់បីបាក់រួញកង់មុខ តែមិនបង្កឲ្យមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ ហើយ​យករថយន្ត និងម៉ូតូទៅដាក់កៀនខាងចិញ្ចើមផ្លូវ ជៀសវាងកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីទុកលទ្ធភាពឲ្យភាគីទាំង៣ និយាយសម្របសម្រួលគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post