header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីរាត្រីថ្ងៃទី១៦ តុលា ឆ្នាំ២០១៨ នាសណ្ឋាគារ The Great Duke រាជធានីភ្នំពេញបានរៀបចំកម្មវិធីជួបជុំអ្នកជំនួញចិនជាច្រើនរូបមកពីស្រុកចិន ដើម្បីសិក្សាពីកម្ពុជាក្នុងន័យពិចារណា វាយតម្លៃសម្រេចចិត្តធ្វើធុរកិច្ច និងវិនិយោគ។ កម្មវិធីនេះ មានការចូលរួមពីលោកហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគទុន ជុង គួហ្វ៊ឹងគ្រុប លោក ឡាយ អ៊ីងឈន  អគ្គនាយកក្រុមហ៊ុន វិនិយោគទុន ជុង គួហ្វ៊ឹងគ្រុប។

លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងថា ក្រុមហ៊ុនខាងលើ ដែលបានអញ្ជើញធុរជនចិនមកទស្សនកិច្ចជាក់ស្តែងនៅកម្ពុជាដើម្បីសិក្សាឈ្វេងយល់នូវភាពគ្រប់ជ្រុងជ្រោយនៃបណ្តាព័ត៌មាន និងកាលានុវត្តនភាពធុរកិច្ចព្រមទាំងវិនិយោគ ដែលជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ធ្វើការពិចារណា វាយតម្លៃ និងសម្រេចចិត្តធ្វើធុរកិច្ច និងវិនិយោគ។ ការឈានឆ្ពោះមកបោះទុនវិនិយោគនៅកម្ពុជា តាមផែនការ និងនយោបាយយុទ្ធសាស្ត្រ «ផ្លូវមួយក្រវ៉ាត់មួយ» ដែលបានផ្តួចផ្តើមឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៣មក។

លោកអគ្គស្នងការង បានបញ្ជាក់ទៀតថា ទី១៖ កម្ពុជាជាប្រទេសមួយស្ថិតក្នុងតំបន់មេគង្គប្រកបដោយសក្តានុពលសម្រាប់វិនិយោគ ។ ទី២៖ កម្ពុជាមានភាពអំណោយផលស្ថេរភាពនយោបាយនិងសន្តិភាពករណីនេះធ្វើឲកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ក្នុងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ៧%ក្នុងរយៈពេល២ទស្សវត្សរ៍កន្លងទៅនេះ។ ទី៣៖ កម្ពុជាស្ថិតលើយុទ្ធសាស្ត្រតំបន់អាស៊ានដែលជាតំបន់កំពុងក្លាយជាតំបន់រោងចក្រនៅអាស៊ី ហើយម្យ៉ាងទៀតកម្ពុជាស្ថិតនៅចំនុចកណ្តាលនៃតំបន់មេគង្គជាតំបន់កំណើនសេដ្ឋកកិច្ច។ ទី៤៖ កម្ពុជាមានកម្លាំងវ័យក្មេងសម្បូរបែបក្នុងនោះប្រជាជនមានអាយុត្រឹម៣៥ចុះមានចំនួន៧២%នៃប្រជាជនសរុប។ ទី៥ ៖ កម្ពុជាបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់។

ចុងក្រោយកម្ពុជា កំពុងធ្វើសមាហរណកម្មតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងក្នុងប្រទេសនិងក្រៅតំបន់ហើយកម្ពុជាមានទំនាក់ទំនងដល់កម្រិតកំពូលនិងភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post