header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅពេលកន្លងទៅថ្មីៗនេះបើយោងតាមសម្តីរបស់មន្ត្រីលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្តស្វាយរៀង បានអោយដឹងថា មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណ អូវ៉ាង នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺ បង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។ មន្ត្រីជំនាញបានណែនាំទៅម្ចាស់សេវាខុសច្បាប់នេះ ឱ្យរៀបចំឯកសារ បំពេញបែបបទឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំទៅក្រសួងសុខាភិបាល ។ 

មន្ត្រីលេខាធិការដ្ឋាននេះ បានបន្តថា ៖
-យោងប្រកាសរួមលេខ ១៣៥៦ សហវ .ប្រក.ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុជាមួយនិងក្រសួងសុខាភិបាល ស្តីពីការផ្តល់សេវាសាធារណះ និងការផាកពិន័យអន្តរការណ៍ជាប្រាក់ និងយោង
-សេចក្តីណែនាំ លេខ០០១ អបស.មពចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជម្រាបជូនដល់ម្ចាស់សេវាព្យាបាលជំងឺឯកជន ក្នុងការបើក និងបិទសេវាឯកជន ។ ប៉ុន្តម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវារហូតដល់បច្ចុប្បន្នដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ពីព្រោះអាង ......? ។

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាល បានចេញលិខិតអញ្ជើញមួយទៀត អញ្ជើញម្ចាស់សេវាខុសច្បាប់មួយនេះ មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយ ក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានយើង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្តេជ្ញាចិត្តថា នឹងលុបបំបាត់ឱ្យអស់សេវាឯកជនខុសច្បាប់នៅក្នុងខេត្តស្វាយរៀង ។ 
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ ៕ ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post