header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានសម្រេចកាត់ដីទំហំ​១១,៥០​ ហិកតា (១១ហិកតា និង៥០អា) ចេញ​ពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់​ ដែលមាន​ទីតាំង​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​អនុក្រឹត្យលេខ ២៣ អនក្រ.បក  ​ចុះ​ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ប៉ុន្តែ​ទើប​ត្រូវបាន​ផ្សព្វផ្សាយនាពេល​ថ្មីៗ​នេះ។ ការ​កាត់​ដី​នេះ ធ្វើ​ឱ្យ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ នៅសល់​ដី​តែ ៤,៨០ ហិកតា​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ ត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជា​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស កាលពី​ឆ្នាំ​២០១៦ ដែលមាន​ផ្ទៃដី​សរុប ១៦,៣០​ហិកតា​។ យោងតាមអនុក្រឹត្យលេខ ១៨៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

ការដាក់តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់​នេះ គឺដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

បច្ចុប្បន្ននេះ បឹងព្រែកទប់ កំពុងតែរងការគំរាមកំហែងនៃការចាក់ដីចូលបឹង រំលោភយកដី។ ទាក់ទងនឹងបញ្ហានេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសប្រឆាំងដាច់អហង្ការចំពោះការចាក់ដីលុបបឹងព្រែកទប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post