header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ រថយន្តហ៊ីយិនដាយមួយគ្រឿង អ្នកបើកបរងងុយដេក បើកលឿន បាន​​បុករះម៉ូតូ និងរទេះ​ក្របី បណ្តាលមនុស្សស្លាប់ និងរងបួសធ្ងន់៤នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃពុធ ៨កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចំនុចភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍​នេះ បង្កឡើងដោយរថយន្ត បុកម៉ូតូ ហើយរថយន្តបន្តទៅបុករទេះក្របី ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យ​មនុស្សស្រីស្លាប់២នាក់និងរបួសធ្ងន់២នាក់។

សមត្ថកិច្ច បានបន្ត​ឲ្យ​ដឹងថា រថយន្តបង្កម៉ាកហ៊ីហិនដាយ(ផ្លូវបី) ពណ៌ស ពាក់ស្លាក​លេខព្រះសីហនុ 3A.7250 បើកបរដោយឈ្មោះ រឿន វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប បានជាមួយម៉ូតូម៉ាកហុងដាC.125 ពណ៌ខ្មៅ  គ្មាន​ស្លាក​លេខ បើកបរដោយឈ្មោះ ពុធ ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ(របួសធ្ងន់) និង​អ្នករួមដំណើរឈ្មោះ ហ៊ាន តន ភេទស្រី អាយុ៧៤ឆ្នាំ រស់​នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ) ហើយរថយន្ត​បាន​ជ្រុលទៅបុករទេះក្របី បើកបរដោយឈ្មោះ កង ញន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ហ៊ីង លី ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោង)។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយគេង ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងស្តាំរបស់ខ្លួន ទើប​ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក រួមទាំង​វត្ថុតាងទៅ​អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post