header ads

Sponsor

រិទ្ធី

ប្រទេសជប៉ុនជាប្រទេសមួយដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាច្រើនជាងគេ ហើយជាប្រទេសដែលត្រូវបានគេទទួលស្គាល់ថាប្រទេសដែលមានទស្សនវិស័យវែងឆ្ងាយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រុមហ៊ុនជប៉ុនដែលបានដាក់វិនិយោគនៅកម្ពុជា ជាក្រុមហ៊ុនដែលគោរពតាមច្បាប់កម្ពុជា។

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ផ្តល់ថវិកាចំនួន១,៨៩៤,២២៨ ដុល្លារអាមេរិកសម្រាប់គម្រោងកសិកម្មចំនួន២ និង គម្រោងដោះមីនចំនួន១ សម្រាប់ប្រទេសកម្ពុជា។ យោងតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសប៊ុក ស្ថានទូតជប៉ុននៅកម្ពុជា ជាភាសាខ្មែរផង និងភាសាអង់គ្លេសផង។

ថវិកាទាំង១,៨៩៤,២២៨ដុល្លារអាមេរិក ត្រូវបានដល់ជូនអង្គការចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន៖ ក្នុងនោះ ថវិកាចំនួន៤០២,៣៥៨ ដុល្លារអាមេរិកដល់អង្គការ IVY ដើម្បីអនុវត្តលើការគាំទ្រដល់កសិករខ្នាតតូចតាមរយៈធ្វើកិច្ចសន្យាកសិកម្មគ្រាប់ស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី១)។

ដោយឡែក ថវិកាចំនួន ៦៦៧,១១៧ ដុល្លារអាមេរិក ផ្តល់ជូនដល់វិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន(ERECON) ដើម្បីអនុវត្តលើគម្រោងលើកកម្ពស់លក្ខខណ្ឌកសិកម្មដោយមាននិរន្តរភាពដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងខេត្តកំពង់ចាម និង ថវិកា ៨២៤,៧៥៣ ដុល្លារអាមេរិក ផ្តល់ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ជាមួយនឹងការដោះមីន ក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំខួបលើកទី៦៥នៃចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុនដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅដើមខែធ្នូ ឆ្នាំ២០១៨ នេះ។ យោងតាមកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ រវាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post