header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ អាស្ទាវឡើងក ស្រេកឃ្លានតណ្ហាទប់មិនជាប់បានចូលទៅលើកក្មេងស្រីអាយុ១០ឆ្នាំ ដែលកំពុងតែដេកលង់លក់ជាមួយបងស្រី យកទៅរំលោភសេពសន្ថវៈសម្រេចខ្លួនឯង ខណៈ ដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះអាស្ទាវឃើញឱកាសល្អ ក៏ចូលទៅលើកយកទៅក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្ររំលោភសេពសន្ថវៈ ពេលនោះក្មេងស្រីជាបង ងើបឡើងមិនឃើញប្អូនស្រី ក៏ស្រែកហៅរកឲ្យអ្នកភូមិ និងសាច់ញាតិជួយរកប្អូន អាស្ទាវបានឮក៏លើកខោរត់ព្យាយាមគេចខ្លួន ប៉ុន្តែសំណាងមិនល្អ ព្រះមិនជួយ កម្លាំងនគរបាលប៉ុស្តិ៍ឃុំ សហការជាមួយកម្លាំងនគរបាលស្រុកឧដុង្គ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩ និង១៥នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីមន្ត្រីនគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថា អាស្ទាវស្រេកឃ្លានតណ្ហា ដែលឃាត់ខ្លួនបាននោះ មានឈ្មោះឈន ឌីណា អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ម ន ។

ក្រោយពីឃាត់ខ្លួនបានអាស្ទាវខាងលើ បានសារភាពថា មកពីរូបគេផឹកស្រាស្រវឹងហើយមានអារម្មណ៍ថាចង់រួមភេទ ក៏នឹកឃើញដឹងថា ក្មេងស្រីរងគ្រោះដេកលក់តែ២នាក់បងប្អូនប៉ុណ្ណោះ ដោយម្តាយឪពុកមិននៅផ្ទះនោះ ខ្លួនក៏បានចូលទៅលើកក្មេងស្រីរងគ្រោះខាងលើយកទៅខាងជើងផ្ទះចម្ងាយជាង១០០ម៉ែត្រ ហើយធ្វើសកម្មភាពមិនបានស៊ីជម្រៅនោះទេ ពេលនោះបានឮសម្លេងបងស្រីរបស់ក្មេងស្រីរងគ្រោះស្រែកហៅនាង រូបគេក៏បានលើកខោស្លៀកវិញរត់គេចខ្លួន ប៉ុន្តែដោយក្មេងស្រីស្គាល់រូបគេ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ដោយឡែកក្មេងស្រីរងគ្រោះខាងលើត្រូវបានកម្លាំងនគរបាលខេត្តនាំយកទៅឲ្យក្រុមគ្រូពេទ្យពិនិត្យ ។

ចំពោះអាស្ទាវស្រេកឃ្លានតណ្ហាអត់ខ្មាស់នោះ ត្រូវបានកម្លាំងនគរបាលចាប់ដាក់ខ្នោះ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post