header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយសង្ស័យលួចគោកអ្នកស្រុកយកទៅលក់ឲ្យអ្នករកស៊ីកាប់គោ ហើយគេសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ច ។

ប្រភពបានរាយការណ៍ថា កាលពីវេលាម៉ោង២១និង៣០នាទី មានករណីលួចគោ កើតឡើងនៅចំណុចភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ដែលជនសង្ស័យឈ្មោះ ម៉ន ម៉ុន ភេទប្រុស អាយុ ២៣ឆ្នាំ បានធ្វើសកម្មភាពលួចគោញីមួយក្បាល របស់ឈ្មោះសុខ យ៉ម ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុ ។

ប្រភពថា ក្រោយលួចបានគោហើយ ជនសង្ស័យបានដឹកយកទៅលក់ឲ្យឈ្មោះ សេន ឯល ភេទប្រុស អាយុ ៦០ឆ្នាំ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបាន ហើយវត្ថុតាង ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ។

សមត្ថកិច្ចអះអាងថា ជនសង្ស័យបានលួចគោ ប្រជាពលរដ្ឋ យកទៅលក់ឲ្យអ្នករកស៊ីកាប់គោ តែដោយមានការសង្ស័យ ទើបអ្នកទិញរាយការណ៍ជូនសមត្ថកិច្ច ហើយក៏បានប្រាប់ដល់ជនសង្ស័យ ឲ្យទៅធ្វើលិខិតបញ្ជាក់ពីលោកមេឃុំ ទើបរួបគាត់ហ៊ានទិញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរយកចម្លើយ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post