header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រថយន្តប្រភេទដឹកឥវ៉ាន់ (ផលិតនៅប្រទេសកូរ៉េ) មួយគ្រឿង ត្រូវបានក្រុមចោរធ្វើសកម្មភាពកាត់របងដែក និងបំពុលសត្វឆ្កែបណ្តាលឲ្យងាប់ចំនួន០៣ក្បាល រួចធ្វើសកម្មភាព លួចយកទៅបាត់ គេចខ្លួនដោយសុវត្ថិភាព ខណៈដែលលោកអ៊ុំ ចំរើន ជាអធិការនគរបាលស្រុកបសេដ្ឋ ទើបឡើងកាន់តំណែង មិនទាន់បានមួយខែផង ក្រុមចោរចង់សាកល្បងកម្លាំងទៅហើយ ។

ហេតុការណ៍ក្រុមចោរលួចយករថយន្តចង់សាកកម្លាំងជាមួយអធិការស្រុកបសេដ្ឋថ្មីរូបនោះ កើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេងមួយកន្លែង ក្នុងភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបេសដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់មន្ត្រីនគរបាលបាននិយាយឲ្យដឹងថា មានករណីលួចមានស្ថានទម្ងន់ទោស គឺក្រុមចោរបំពុលឆ្កែងាប់៣ក្បាល( លួចរថយន្តគេចខ្លួនបាត់) បង្កដោយជនសង្សយ័មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ បាធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន០៣ ក្បាល កាត់រនាំងដែក ដែលបិតបាំងការាស់សាំង (ស្ថានីយប្រេង) ចូលលួចយករថយន្ត១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស លេខម៉ាសុីន ០០៩២៥៨លេខតួ ២៥០០៩២(ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ដែលជាកម្មសិទ្ធិ របស់ម្ចាស់ឈ្មោះ សៀក ប្រាក់ ភេទ ប្រុស អាយុ៣៦ឆ្នាំជាថៅកែស្ថានីយប្រេងខាងលើ រស់នៅភូមិព្រៃស្រូល ឃុំ ពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចាក់សោទុកនៅក្នុងការ៉ាស់សាំង ស្ថិតនៅចំណុចគីទ្បូម៉ែត្រ៦០ផ្លូវជាតិលេខ៣ ។ ក្រុមចោរបានយកទៅគេចខ្លួនបាត់ស្រមោល ។

ប្រជាពលរដ្ឋបាននិយាយថា ក្រុមចោរបំពុលសត្វឆ្កែលួចយករថយន្តនេះ សង្ស័យចង់សាកកម្លាំង និងស្វាគមន៍ជាមួយលោក អ៊ុំ ចំរើន ដែលជាអធិការនគរបាលស្រុកបសេដ្ឋ ទើបតែឡើងមកកាន់តំណែងថ្មីៗ មិនទាន់បានមួយខែផងនោះ ។ កាលពីជំនាន់លោក អធិការនគរបាលស្រុកបសេដ្ឋចាស់មិនសូវមានបទល្មើសកើតឡើងនោះទេ គ្រាន់តែលោកអ៊ុំ ចំរើន ទើប និងឡើងកាន់តំណែងមិនទាន់បានមួយខែផង មានក្រុមចោរលួចយករថយន្តបានមួយគ្រឿងរត់គេចខ្លួនបាត់ស្រមោល ។

លោកអ៊ុំ ចំរើន អធិការនគរបាលស្រុកបានត្រឹមតែធ្វើកំណត់ហេតុ និងកំពុងតែ ស្រាវជ្រាវកំណត់មុខសញ្ញាបន្តតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post