header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា លោកចង់ឃើញអុ្នកនយោបាយងាយទៅរកតុចរចាគ្នាឡើងវិញ ប្រសើរជាងការវាយប្រហារគ្នាបែបនេះ ដែលនាំឲ្យខាតប្រយោជន៍ជាតិ។

លោក អ៊ូ ច័ន្ទរ័ត្ន បានសរសេរលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២២ តុលានេះយ៉ាងដូច្នេះថា «ដើម្បីផលប្រយោជន៍ជាតិ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ អ្នកនយោបាយគួរងាកក្រោយមករកតុចរចា»

ការ​លើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង និង​មេដឹកនាំគណបក្សកាន់អំណាចគ្មានការឯកភាពណាមួយនោះទេ ពោលគឺ​មេដឹកនាំទាំងពីរ​ បានវាយប្រហារគ្នាមិនចេះដាច់។ លើសពីនេះ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អតីត បក្សប្រឆាំងនេះ លើកឡើង បន្ទាប់ពីមេបក្សកាន់អំណាច និងអតីតមេបក្សប្រឆាំងប្រកាសជំហរមិនមានការចរចាគ្នាជាដាច់ខាត។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់បែបនិរទេសខ្លួន នៅក្រៅប្រទេស បានវាយប្រហារលើប្រមុខដឹកនាំប្រទេសកម្ពុជា គឺសម្តេចតេជោហ៊ុន សែន ដោយបានឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងផងដែរ។

លោក សម រង្ស៊ី បានហៅសម្តេចតេជោ ហ៊ុន សែន ជាមនុស្សល្ងង់មិនចេះដឹកនាំប្រទេសថែមទៀត។ លើសពីនេះ មេបក្សប្រឆាំង ក៏បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រ ទេសបានតែ​របបផ្តាច់ការ ឬជនផ្តាច់ផងដែរ។

យ៉ាងណាក្តីកាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរយ៉ាងច្បាស់ថា គ្មានការចរចាណាមួយជាមួយអតីតមេបក្សប្រឆាំង សម រង្ស៊ី នោះទេ។ សម្តេចថា ដរាបណាលោក សម រង្ស៊ី នៅតែចង់កាន់អំណាចសម្តេចនៅតែបន្តដឹកនាំប្រទេស។ សម្តេចថា គ្មានការលើកលែងទោសឲ្យលោក សម រង្ស៊ី ជាដាច់ខាត។

ក្នុងជំនួបសំណេះសំណាលជាមួយសមាគមនិស្សិតនៅក្នុងប្រទេសតួកគី កាលពីថ្ងៃ២១ តុលា សម្តេចតេជោ លើកឡើងថា គ្មានការលើកលែងទោសនោះជាដាច់ខាត។

សម្តេចតេជោ ក៏បានហៅលោក សម រង្ស៊ី គឺជាឃាតកឈាមត្រជាក់ ដោយសារតែលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៨ លោក សម រង្ស៊ី ស្នើអាមេរិកបាញ់គ្រប់មីស៊ីលមកចូលផ្ទះសម្តេចនៅ ក្រុងតាខៅ្ម ដែលជាទង្វើមួយមិនអាចអត់ឱនឲ្យនោះទេ។

សម្តេចក៏បានលើកឡើងថា លោក សម រង្ស៊ី ជាកូនអ្នកក្បត់ជាតិ ដែលរត់ចោលស្រុកមិន ហ៊ានទទួលស្គាល់ការពិតនោះទេ។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមកនេះ លោក សម រង្ស៊ី បានអះអាងថា លោកមិនចរ ចាជាមួយរាជរដ្ឋាភិបាលអាណត្តិទី៦នោះទេ គឺទុកឲ្យសម្តេចតេជោ ចរចាជាមួយអន្តរជាតិខ្លួន ឯង។

យ៉ាងណាក្តីការប្រកាសនេះ ត្រូវបានសម្តេចតេជោ ព្រមានទៅ សម រង្ស៊ី ផងដែរ បើចិត្តសឿងហ៊ានប្រកាសមិនចរចាជាមួយសម្ដេច ហើយតើហ៊ានស្បថឲ្យរន្ទះបាញ់ ដែរឬទេថា មិនសុំចរចារហូត?

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «អ្នកឯងផ្ញើសារទៅជប៉ុនថា មិនចរចាជាមួយហ៊ុន សែន។ បើអ្នកឯងសុំខ្ញុំចរចាទៀត សុំឲ្យរន្ទះបាញ់ អ្នកឯងស្បថទៅ! ចុះអ្នកឯងផ្ញើសារមកខ្ញុំសុំចរចា រាល់ដងនោះវាស្អី! ឥឡូវអ្នកឯងប្រកាសមិនចរចាជាមួយ ហ៊ុន សែន គឺល្អស ម្រាប់ខ្ញុំតែម្ដង! អ្នកឯងបិទផ្លូវខ្លួនឯងហើយ។ ខ្ញុំក៏បានប្រកាសដែរ បើខ្ញុំលើកលែងទោស ឲ្យអ្នកឯង ខ្ញុំកាត់ដៃម្ខាងគ្រវាត់ចោល»។

សម្ដេចបន្តថា «អ្នកឯងកត់ត្រាខ្លួនឯង កុំសុំចរចាឲ្យសោះ អ្វីដែលខ្ញុំគួរខ្លាច គឺឆន្ទៈរបស់ខ្ញុំ នៅពេលដែលអ្នកឯងសុំចរចា បើអ្នកឯងសុំចរចាសុំឲ្យរន្ទះបាញ់អ្នកឯងស្បថទៅ»៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post