header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃ ចន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចូលរួមប្រជុំស្តាប់ការធ្វើបទបង្ហាញ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិមានសន្តិភាព។ យោងតាមហ្វេសប៊ុកផ្លូវការរបស់គណបក្សយុវជនកម្ពុជា។

ក្នុងឱកាសនេះ ពេជ្រ ស្រស់ ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសួរទៅកាន់ឯកឧត្ត ម អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា៖ ការធ្វើផ្លូវថ្នល់គ្មានស្តង់ដារ និងឆាប់ខូចផ្លូវ តើការចំណាយថវិកាធ្វើផ្លូវឡើងវិញនោះជាបន្ទុកក្រសួងសាមីឬក្រុមហ៊ុន ទទួលបន្ទុក ឬក៏ក្រសួងសេដ្ឋកិច្ចចំណាយថវិកាបន្ថែម?

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយ៣ធំៗ៖
១ បាត់បង់ធនធានសាធារណៈ ២ បាត់បង់គុណភាពសាងសង់ ៣ បាត់បង់ការទទួលខុសត្រូវចំពោះបញ្ហាការទទួលខុសត្រូវ ដោយមិនទាន់ដឹងថាភាគីណាមួយទទួលខុសត្រូវឲ្យច្បាស់លាស់នៅឡើយទេ។

ឯកឧត្តម វង្សី វិស្សុត បន្ថែមថា៖ ចំណែកឯ ប្រភពថវិកាសាងសង់ផ្លូវមាន៣ធំៗ ១ ការផ្តល់ជំនួយ ជាការទទួលខុសត្រូវរបស់ម្ចាស់ជំនួយ ២ ចំពោះថវិកានៃជាតិ គឺជាការទទួលខុសត្រូវរបស់ជាតិ ៣ ក្រសួងសាមីជាអ្នកទទួលខុសត្រូវ លើការធ្វើផ្លូវ និងជួសជុលផ្លូវគឺខាងក្រសួងសាធារណៈការដឹកជញ្ជូន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post