header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសម្នាក់ ដើរឆ្លងកាត់ផ្លូវមិនបានមើលមុខមើលក្រោយ ត្រូវរថយន្តធុនធំបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅមុខហាងរបស់ខ្លួន។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ  ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះ​ឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរនៅ​អាហារដ្ឋានខាងលើ មានស្រុកកំណើត​នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បច្ចុប្បន្ននៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដើរពីលិចទៅកើតឆ្លងកាត់ទទឹងថ្នល់ ដើរមិនទាន់ផុតផង ស្រាប់តែរថយន្តម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ធំ 3A.0988 ចំណុះ១០តោន បើកបរពីជើងទៅត្បូង បានបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យ​ស្លាប់នៅកន្លែងកើតហេតុ បន្ទាប់មកអ្នកបើកបររថយន្តបើកទ្វារចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសាកសពសមត្ថកិច្ចបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី។ រថយន្តអូសយកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ រង់ចាំការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post