header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាប្រឆាំង និងទប់ស្កាត់សកម្មភាពសម្លាប់សត្វព្រៃជាច្រើន យកមកដាក់លក់ តាមផ្សារឱ្យមានប្រសិទ្ធភាព ដោយនឹងពង្រឹងការអនុវត្តច្បាប់ឲ្យ​ខ្លាំងក្លាថែមទៀត។

ការប្ដេជ្ញាបែបនេះ ស្របពេលដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានអញ្ជើញទៅចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ លើកទី៤ នៅឯប្រទេសអង់គ្លេស បានមានប្រសាសន៍ថា កម្ពុជា នឹងបន្តពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែតឹងរឹង ព្រមទាំងការដាក់ទោសទណ្ឌ ឬការផ្តន្ទាទោសចំពោះសកម្ម ភាពល្មើសច្បាប់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។

លោក លាង សេងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នការសម្លាប់សត្វព្រៃ យកមកដាក់លក់ក្នុងផ្សារនៅតែមាន ។ ប៉ុន្តែទោះយ៉ាងណាមន្ត្រីជំនាញ នៅតែខំប្រឹងប្រែងដើម្បីទប់ស្កាត់ ការសម្លាប់សត្វព្រៃ យកមកដាក់លក់នេះឱ្យទាល់តែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post