យុវនារីវ័យក្មេងម្នាក់ ដែលល្បីនៅលើឆាកនយោបាយ កាលពីអណត្តិមុន រួចប្រែក្លាយទៅជាតារាសម្ដែង ក៏ដូចជា ធ្លាប់ជាបេក្ខនារីដែលបានចូលប្រកួតប្រជែងបវកញ្ញានៅក្នុងកម្មវិធី Queen of The Spa ផងដែរនោះ គឺកញ្ញា ធី សុវណ្ណថា ប្រិយមិត្តប្រហែលជាបានជ្រាបហើយមែនទេ ត្បិតរូបគាត់នៅរយៈពេលចុងក្រោយនេះមិនសូវមានសកម្មភាពអ្វីថ្មីៗបង្ហាញតាមបណ្ដាញសង្គម ក៏ដូចជាទូរទស្សន៍។
ប៉ុន្តែស្រាប់តែនៅល្ងាចថ្ងៃទី ០៣ ខែ តុលា នេះ វត្តមានកញ្ញា បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងដោយកញ្ញា បានបង្ហាញជាមួយនឹងទស្សនីយ៍ភាពថ្មីផងដែរ ដោយក្នុងនោះគឺមានវត្តមានអនាគតសា្វមីកញ្ញា គឺ លោក ផៃ សុវណ្ណរិទ្ធ ដោយប្រកាសថានាពេលឆាប់ៗខាងមុខនេះ ជិតមកដល់ហើយ នោះសបញ្ជាក់ឲ្យឃើញថាគឺជាថ្ងៃមង្គលការរបស់ពួកគេហើយ។
ការលើកឡើងបែបនេះតាមរយៈផេគរបស់ កញ្ញា ផ្ទាល់តែម្ដង ដោយសរសររៀបរាប់ថា៖
យើងតស៊ូយ៉ាងលំបាក ស្រលាញ់គ្នា ៥ឆ្នាំ ឆ្លងកាត់បញ្ហា ឧបសគ្គតូចធំជាច្រើន រាប់មិនអស់ ថ្ងៃល្អ... របស់យើងខ្ញុំ ជិតមកដល់ហើយ.....🙏.