header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្មោចចងកសម្លាប់ខ្លួន ផ្អើលសាច់ញាតិអស់មួយភូមិ ប្រមូលគ្នីគ្នាមកឡោមព័ទ្ធជុំវិញ ទីតាំងកើតហេតុ គ្រាន់ការពាររារាំង ទាំងប៉ូលិស ទាំងប៉េអឹម រួមទាំងអ្នកសារព័ត៌មានផង រួមទាំងមនុស្សប្លែកមុខ គឺមិនអនុញាត ឲ្យចូលថតយករូបភាពសាកសពដែលបានធ្វើអត្តឃាត ចងកឡើយ មិនដឹងថា មានអាថ៌កំបាំងអ្វីនោះទេ បានជាអ្នកភូមិការពាររារាំងដល់ថ្នាក់ហ្នឹង ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំការស្វាយ ទួលនាយក ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

តែបើតាមអ្វីដែលគេនិយាយគ្នា ខ្មោចចងកខាងលើជាមនុស្សស្រី វ័យ៥២ឆ្នាំ មានឈ្មោះ ហែន ណាវី មានទីលំនៅ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ស្រុកច្បារមន ខេត្តកំពងស្ពឺ តែមានប្តី អ្នកស្រុកភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា ស្រ្តីខាងលើ មានជំងឺប្រចាំកាយ រហូតដល់តូចចិត្ត ដ្បិតមិនចង់រស់ ទើបសម្រេចចិត្តបញ្ចប់ជីវិត លើចុងស្វាយ ទីទួលក្បែរភូមិខាងលើ ។ តែបើអ្វី រឹតតែចម្លែកជាងខ្មោចទៅទៀតនោះ សាច់ញាតិដែលនៅរស់ ពេញមួយភូមិខាងលើ នាំគ្នាឡោមព័ទ្ធ កន្លែងកើតហេតុ កុំថាឡើយអ្នកសារព័ត៌មាន សូម្បីតែសមត្ថកិច្ច អាវុធហត្ថ ក៏មិនឲ្យចូលទៅក្បែរផង ។

សាកសពខាងលើ សាច់ញាតិសុំតែម្យ៉ាង ឲ្យប៉ូលិស ចេញលខិតមរណភាព សម្រាប់ធ្វើបុណ្យបូជាសពជាការស្រច មិនដឹងជា មានរឿងអាថ៌កំបាំងអ្វីលើសនេះទៀតក៏មិនដឹង បើគេមិនឲ្យចូលក្បែរផង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post