header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ដដឹកស៊ីម៉ងត៍មួយគ្រឿង បើកឡើងលើ ស្ពានព្រែកព្នៅ មិនរួច រអិលថយក្រោយប៉ះម៉ូតូ ដែលកំពុងធ្វើដំណើរពីក្រោយ រួចកិននារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្ដាយរង របួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្ក ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។

សពនារីរងគ្រោះមាន ឈ្មោះ ស៊ុន សាំងហៀង អាយុ ១៩ឆ្នាំ មុខរបរ សិស្ស ចប់ថ្នាក់ទី១២ ឯម្តាយមានឈ្មោះ រុី អាយុ៤២ឆ្នាំ ស្នាក់នៅម្ដុំទីតាំងកើតហេតុ មានស្រុក កំណើតភូមិអន្លងស្នែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

យោងតាមសម្ដីរបស់ម្ដាយនារីរងគ្រោះបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក់ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1DP-0934 ពីរនាក់កូនស្រី ចេញពីផ្ទះតាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅ លិច ក្នុងគោលបំណងទៅលេងផ្ទះបងប្អូននៅម្ដុំគីឡូម៉ែត្រលេខ៦ ខណៈជិះឡើងលើស្ពានព្រែកព្នៅត្រើយខាងកើត ក៏មានរថយន្ដម៉ាក ហ៊ីយ៉ានដាយ ដឹកស៊ីម៉ងត៍មួយគ្រឿង បើកពីមុខម៉ូតូរបស់គាត់បំណងឡើងលើស្ពានដែលបើកបរស្របទិសគ្នាពីកើតទៅលិច ពេលនោះមិនដឹងយ៉ាងម៉េច រថយន្តបង្ករអិលថយក្រោយរេពេញលើស្ពាន ដោយគាត់បានគេចទៅឆ្វេងរថយន្តរេមកឆ្វេង គាត់បានគេចទៅស្តាំ រថយន្តថយរេទៅស្តាំ គាត់ក៏គេចមកឆ្វេងវិញ ស្រាប់តែកូនស្រីរបស់គាត់លោតចុះពីលើម៉ូតូក៏ត្រូវរថយន្តបង្ក កិនស្លាប់តែម្តង ចំណែករូបគាត់ និងម៉ូតូមិនប៉ះធ្ងន់ធ្ងរ នោះទេ ។ ដោយឡែកតៃកុងរថយន្ដបង្កបានចុះពីលើរថយន្ដព្យាយាមរត់គេចខ្លួន តែត្រូវពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយបានជួយ សម្រួលចរាចរណ៍ ហើយបានទាក់ទងសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីវាស់វែងអូសរថយន្ដ និងម៉ូតូយក ទៅរក្សាទុកដើម្បីដោះស្រោយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post