header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រយៈពេលកន្លងមកជារឿយៗ បុរសៗ ដែលនិយមចូលចិត្តចូលហាង ឬផ្ទះម៉ាស្សា ដើម្បីសម្រួលសរសៃ ហើយក៏កើតមានករណីបាត់បង់របស់របរទ្រព្យសម្បត្តិ ហើយដាក់ការចោទប្រកាន់ទៅលើស្រ្តីម៉ាស្សា មានចេតនាលួច ឈានដល់ប្តឹងផ្តល់ ឃាត់ខ្លួនតែញយ ក៏ប៉ុន្តសម្រាប់រឿងហេតុថ្មីមួយនេះវិញ ខាង ស្រ្តីម៉ាស្សាបានចោទប្រកាន់ទៅលើភ្ញៀវថា ក្រោយពីចូលម៉ាស្សា ហើយគេងមួយយប់ ព្រឹកឡើង លួចទូរស័ព្ទ ទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះ "វីន វីន ម៉ាស្សាបុរាណខ្មែរ" បណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមបុរសជាភ្ញៀវ បានបដិសេធរាល់ការចោទប្រកាន់ថា ខ្លួនមិនបានលួចយកទូរស័ព្ទរបស់នាងឡើយ ហើយកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ខ្លួនពិតជាបានចូលទៅម៉ាស្សា នៅផ្ទះខាងលើមែន ជាមួយនារីម៉ាស្សា (អាវក្រហម) ហើយដេករហូតដល់ព្រឹកឡើង ទើបងើបត្រឡប់ទៅផ្ទះ ស្រាប់តែទូរស័ព្ទហៅខ្លួនមកវិញ សួរនាំ និងចោទរឿងថា បាត់ទូរស័ព្ទ ហើយបាត់ទូរស័ព្ទនោះទៀតសោត បាត់នៅបន្ទប់ផ្សេងទៅទៀត មិនមែនបាត់នៅក្នុងបន្ទប់ ដែលខ្លួនគេងនោះឡើយ ។

ដោយកើតទុក្ខមិនសុខចិត្ត ស្រ្តីម៉ាស្សាបានប្តឹងទៅសមត្ថកិច្ច ឲ្យជួយស្រាវជ្រាវ ទោះជាឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព នៅផ្ទះម៉ាស្សាខាងលើ គ្មានឃើញភស្តុតាងណាមួយ ដែលចោទទៅលើភាគីខាងភ្ញៀវដដែល ។ បន្ទប់ដែលស្រ្តីម៉ាស្សាម្នាក់ផ្សេងទៀតអះអាងថា បាត់ទូរស័ព្ទ IPhone 7Plush ជាបន្ទប់ផ្សេងដោយឡែក ហើយមើលតាមកាមេរ៉ាសុវត្ថិភាព ក៏គ្មានឃើញបុរសខាងលើ ចេញ ឬចូលបន្ទប់នោះដែរ ពេលចេញ ចូល តែបន្ទប់ដែលគេត្រូវចូលម៉ាស្សានោះប៉ុណ្ណោះ ។

ដោយមិនអស់ចិត្ត ជជែកចោទប្រកាន់ និងប្រកែក នៅផ្ទះកើតហេតុមិនដាច់ស្រេច សមត្ថកិច្ចនាំភាគីសងខាងទៅសាកសួរនៅប៉ុស្តិ៍ លទ្ធផល ក៏គ្មានសញ្ញាណាមួយ ហៅថា ជាភស្តុតាង ត្រូវចោទប្រកាន់ទៅលើភ្ញៀវដែរ គ្មានហេតុផល ច្បាស់លាស់ សមត្ថកិច្ចឲ្យវិលត្រឡប់ទៅវិញទាំងសងខាង និងបន្តស្រាវជ្រាវតាមក្រោយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post