header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរី៖ តំបន់ទេសចរណ៍ដ៏ល្បីមួយ នៅក្រុងបានលុង ខេត្តរតនគិរី អូរបឹងកន្សែងដែលតភ្ជាប់មាត់បឹងកន្សែង កំពុងត្រូវបានបុគ្គលមួយចំនួន សំអាងថាមានប្លង់ស្លាបមាន់កាលពីឆ្នាំ១៩៩៣ ហើយបានដឹកអាចម៌ដី ចាក់លុប​ជាបណ្ដើរៗហើយ ក្នុងបំណងយកសម្បត្តិសាធារណៈរបស់រដ្ឋមួយនេះ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយបើតាមមន្រ្តីសាលាខេត្តរតនគីរីបានលួចបង្ហើបថា ម្ចាស់ដីខាងលើនេះមានឈ្មោះ នុត ស៊ីនួន ហើយទីតាំងនោះបើគិតពីតម្លៃដីវិញគឺថ្លៃណាស់ ។

ករណីដែលបានកើតឡើងខាងលើនេះ ទាំងខាងមន្រ្តីរាជការ និងប្រជាពលរដ្ឋ គឺបានទទូចស្នើសុំអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ មានវិធានការទប់ស្កាត់ កុំមើលរំលង ឬដេកលង់លក់ នៃការរំលោភយកតំបន់ទេសចរណ៍មួយនេះ ។

បើតាម លោក ប៊ី ជីវ័ន្តតារា ជាប្រធានភូមិបាលសូរិយោដីក្រុងបានលុង បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះថា ចំពោះដីខាងលើនេះ គឺគេមានប្លង់ស្លាបមាន់តាំងពីឆ្នាំ១៩៩៣ (មិនបង្ហាញឈ្មោះម្ចាស់នោះទេ) ប៉ុន្តែនៅព្រឹកថ្ងៃដដែលនេះ មន្ត្រីរបស់លោកសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅសង្កាត់បឹងកន្សែងនេះដោយបានណែនាំម្ចាស់ដី ឲ្យផ្អាកសកម្មភាពរួចហើយ។

ចំណែក លោក ចាន់ ប៊ុនធឿន ដែលជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា រូបគាត់អត់បានដឹងទេនូវសកម្មភាពដឹកអាចម៌ដីចាក់លុបអូរកន្សែងនោះ ព្រោះជាប់បេសកកម្មនៅភ្នំពេញ ប៉ុន្តែលោកថាទីនោះតភ្ជាប់ចរន្តទឹកបឹងកន្សែងទៅក្រុមហ៊ុនទឹកស្អាតតាយសេង សម្រាប់ចែកចាយប្រើប្រាស់តម្រូវការប្រជាពលរដ្ឋ ក្នុងក្រុងបានលុងទាំងអស់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post