header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ មនុស្សម្នាក់ បានរងរបួសគៀបជាប់នីក្នុងរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធន់ធំបុកជាមួយ​រថយន្តធុនតូច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងវេលាម៉ោង១២និង៦នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តធុនធំដឹកទំនិញបុកជាមួយរថយន្តធុនតូច បណ្តាលឱ្យបុរសម្នាក់គៀបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបាន​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ នាំគ្នាមកជួយគាស់យកជនរងគ្រោះចេញពីក្នុងរថយន្ត ដើម្បីជួយយកមកសង្គ្រោះបន្ទាន់ភ្លាម​ៗ​នៅមន្ទីរអង្អែកខេត្តកំពង់ឆ្នាំង។ ចំពោះជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។ ដោយឡែកអ្នកបើកបររថយន្តធុនធំ បានរត់គេចខ្លួនបាត់ទាំងយប់តែម្តង។

ក្រោយកើតហេតុកម្លាំង​សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាន​ចុះមកពិនិត្យ និងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post