header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល រមទម បានចុះនាំ ខ្លួនបុរសម្នាក់មកសួរចម្លើយពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវលើនីតិជន ក្នុងភូមិត្រពាំងទន្ទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ ។

សមត្ថកិច្ចមូលដ្ឋាន លោក ទិត ជឿន មេប៉ុស្តិ៍រដ្ឋបាលរមទម បានឲ្យដឹងថា ក្រោយពីទទួល បានបទបញ្ជាពីលោកវរសេនីយ៍ឯកសាយ ដេត អធិការដ្ឋាននគរបាលស្រុករវៀង នៅព្រឹកថ្ងៃទី២៨ ខែតុលា ព្រមទាំងទទួលបាននូវពាក្យបណ្ដឹង ពីគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់លំនៅឋានជនសង្ស័យ រួចបាននាំខ្លួនជនសង្ស័យមកកាន់បុស្តិ៍រមទម ដើម្បីសួរនាំតាមពាក្យបណ្ដឹងរបស់ឪពុកកុមារីរងគ្រោះ បានប្ដឹងឈ្មោះ អឿន អាត់ អាយុ ៤៧ ឆ្នាំមុខរបរ កម្មករ រស់នៅភូមិត្រពាំងទន្ទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ ពីបទរំលោភសេពបសន្ថវ:លើកូនរបស់ខ្លួនឈ្មោះ ស ស រ អាយុ១៥ឆ្នាំ។ ។

កុមារីរងគ្រោះខាងលើបានឲ្យដឹងថាបុរសឈ្មោះ អឿន អាត់ បានពូនស្ទាក់ចាប់នាងរំលោភបានជាច្រើនសារហើយបានគំរាមនាងថា បើប្រាប់គេឲ្យដឹង គាត់នឹងសម្លាប់ចោល ។ ដោយកុមារីមានការភ័យខ្លាចក៏ មិនហ៊ានប្រាប់ម្ដាយឪពុកឲ្យដឹងនោះទេ តែមកដល់ថ្ងៃមួយ ម្ដាយបានដឹងហើយបានប្រាប់ឪពុក ហើយបានសួរនាំមកលើរូបនាង នាងបានឆ្លើយប្រាប់ថា ជនសង្ស័យខាងលើពិតជាបានរំលោភនាងបានសំរេចរហូតបានដល់១០ដងទៅហើយ ។

ក្រោយពីបានដឹងច្បាស់ ក្រុមគ្រួសារបានប្ដឹងទៅមេឃុំតាមរយ:ប្រធានភូមិរហូតដល់ប៉ូលិសប៉ុស្តិ៍រមទមតែម្ដង ។

តាមចម្លើយជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចជនរងគ្រោះចោទប្រកាន់ពិតមែន មុនតំបូងរូបគាត់បានទៅបទជើងជួបជនរងគ្រោះនៅកន្លែងបទជើងធំ ហើយបានចាប់នាងរំលោភ ថែមទាំងបិតមាត់ មិនឲ្យនាងស្រែក ហើយបើស្រែកគំរាមសម្លាប់ចោល បន្ទាប់មកពេលចេញពីមើលរឿងភាគថៃ ពីផ្ទះអ្នកជិតខាង រួចរូបគេ(ជនសង្ស័យ)បានចាប់នាងម្ដងទៀតនៅក្រោមដើមឈើ ហើយបន្តបន្ទាប់មកទៀត គឺនៅក្រោយផ្ទះតែម្ដង ។

ជនសង្ស័យខាងលើបានសារភាពថា រូបគេបានចាប់រំលោបនាងបានសម្រេចបានរហូតដល់១០ដងដូចពាក្យចោទប្រកាន់របស់កុមារីរងគ្រោះខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងប៉ូលីប៉ុស្តិ៍រដ្ឋបាលរមទមចងក្រងសំំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលស្រុករវៀងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post