header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ នៅវេលាម៉ោង៨:១០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ក្នុងរណ្ដៅទឹក ស្ថិតនៅតំបន់ប្រឡាយស្មាច់ក្នុងភូមិ ត្រពាំងទន្ទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ ។

ប្រភពឲ្យដឹងថា ក្រោយពីបាយព្រឹករួច ឪពុកម្ដាយក្មេងរងគ្រោះបាននាំគ្នាទៅរែងមាស ចំណែកកុមារងគ្រោះបានទៅដើរលេងជិតៗនោះ តែ១សន្ទុះក្រោយមក បានបាត់កូន រួចនាំគ្នាដើររក តែរកមិនឃើញ ចំណែកឪពុកបានចុះទៅរាវរកកូននៅក្នុងរណ្ដៅទឹកខាងលើ តែរកមិនឃើញ បាននាំគ្នារកកន្លែងផ្សេងទៀត តែនៅតែរកមិនឃើញ ដោយមិនអស់ចិត្តឪពុកបានចុះទៅរាវរកក្នុងរណ្ដៅនោះម្ដងទៀត ទើបប្រទះឃើញកូនរបស់ខ្លួនសន្លប់ក្នុងទឹកបាត់ទៅហើយ ខណ:នោះដែរ ឪពុកម្ដាយបានដឹកកូនទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំដែក ដោយអការធ្ងន់ធ្ងរ ទើបបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យស្រុករវៀង ពេលមកដល់មន្ទីរពេទ្យកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុ កម្លាំងបូលីប៉ុស្តិ៍រមទមបានចុះត្រួតពិនិត្យសពកុមារារងគ្រោះខាងលើ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ចំណែកសពកុមារងគ្រោះបានប្រគល់ជូនម្ដាយឪពុកយកមកធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរថា កុមារារងគ្រោះឈ្មោះ សោន តុលា អាយុ ២ ឆ្នាំ ត្រូវជាកូន ឈ្មោះ ចេង សោន អាយុ៣៦ ឆ្នាំ ម្ដាយឈ្មោះ ជា កុសល់ អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀងខេត្តព្រះវិហារ ត្រូវជាកូនទី៥ និងជាកូនពៅគេផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post