header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា បច្ចុប្បន្ននេះ ពលរដ្ឋមានការងារធ្វើ៩៩,៣% ក្នុងចំណោមកម្លាំងពលកម្មសរុបជិត១០លាននាក់​។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៧ ​ខែតុលានេះ​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ លោក​​បណ្ឌិត​ អ៊ិត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសាសន៍ថា​ តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា បន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧%។​ ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ដែលធ្វើឲ្យអត្រាពលរដ្ឋ ដែលមានការងារធ្វើរហូតដល់ ៩៩,៣% ក្នុងចំណោមកម្លាំងពលកម្មសរុបជិត១០លាននាក់។ លោកថា ការងារ និងមុខរបរ គឺជាការគាំពារសង្គមដ៏ប្រសើរបំផុត បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចបង្កើតការងារបានកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនគ្រប់អាយុធ្វើការក្នុងចំនួនដ៏ច្រើនក្នុងមួយឆ្នាំៗ និងកម្លាំងពលកម្ម ដែលបានចាកចេញពីវិស័យកសិកម្ម ក្នុងគោលបំណងស្វែងរកអនាគតប្រសើរជាង នៅក្នុងវិស័យឧស្សាហកម្ មនិងសេវាកម្ម។

លោក​​បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញានឹងបន្តខិតខំបង្កើតការងារថ្មីល្អកាន់តែច្រើន និងរក្សាការងារដែលមានស្រាប់ ដើម្បីជួយឲ្យប្រជាជនកម្ពុជា កាន់តែមានការងារ មុខរបរ អាជីព ការគំាពារសង្គម និងជីវភាពកាន់តែប្រសើរ ឆ្លើយតបនឹងសេចក្តីប្រាថ្នាកាន់តែខ្ពស់របស់ខ្លួន។

សូមបញ្ជាក់ថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង១២.០០០គ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបចំនួនជិត១.៥០០.០០០នាក់ សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត៦០០.០០០ មានកម្មករចំនួនជាង២.៤០០.០០០នាក់ វិស័យកសិកម្មប្រមាណជាង៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១.២០០.០០០នាក់ និងមន្រ្តីសាធារណៈចំនួនប្រមាណជាង៥០០.០០០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post