header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ​ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានភ្លៀងមួយមេធំ បានធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងមកលើស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ហើយបានបណ្តាលឲ្យ​ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១០ខ្នង ត្រូវដួលរលំនៅភូមិគោកតាសុខ ឃុំពន្លៃ និងអ្នកឃ្វាលគោបីនាក់ ត្រូវរន្ទះបាញ់ស្លាប់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានឲ្យ​ដឹងថា ហេតុការណ៍នៃការដួលរលំ និងសម្លាប់អ្នកគង្វាលគោបីនាក់ កើតឡើងខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចម្ងាយ២០០០ម៉ែត្រម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

របាយការណ៍ បានបញ្ជាក់ថា អ្នកឃ្វាលគោទាំងបីនាក់នោះ ពេលភ្លៀងនឹងខ្យល់ខ្លាំងបាននាំគ្នារត់ចូលទៅជ្រកក្នុងខ្ទមមួយ ដែលគេសង់ចោលនៅកណ្តាលវាលស្រែ​ តែអកុសលរន្ទះបានបាញ់បណ្តាលឲ្យ​អ្នកទាំងបីស្លាប់ភ្លាមៗ។

ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់​  ១-ឈ្មោះ​ ម៉ក់ យឿយ ប្រុស អាយុ៥៨ឆ្នាំ រស់​នៅភូមិមាត់ស្រះ ឃុំស្រះជីក។ ២-ឈ្មោះ ព្រឺល ឆេង ប្រុស អាយុ៤៤ឆ្នាំ រស់​នៅភូមិជាមួយ។ ៣-ឈ្មោះ មឿន សាម៉េត ភេទ​ប្រុស អាយុ៤៣ឆ្នាំ រស់​នៅភូមិស្រះជីក ឃុំស្រះជីក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post