
ព្រៃវែងៈ ឆ្លងចរន្តពីផ្ទាំងសូឡាឆេះផ្ទះ១ខ្នង ទំហំ៥×៦ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី អស់ទាំងស្រុង កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
ម្ចាស់ឆ្នាំឈ្មោះ ប៉េង ឌុក ភេទ ប្រុស អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិព្រទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សម្ភារៈខូចខាតរួមមាន ៖ ទូដាក់ខោអាវ១គ្រឿង ទូរទស្សន៍១គ្រឿង ផ្ទាំងសូឡា១ផ្ទាំង អាគុយ ១គ្រឿង និងឆេះប្រាក់រៀលអស់ចំនួន ៧០០០០០រៀល(ចិតសិបម៉ឺនរៀល)៕

